Royal Academy of Cambodia
ឆ្នាំ២០២៣ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដើម្បីអបអរសាទរខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងចិន ។ ក្នុងរយៈពេល៦៥ឆ្នាំនេះ ប្រទេសទាំងពីរបានលើកកម្ពស់ និងបីបាច់ថែរក្សាមិត្តភាព «ដែកភាព» ដែលមិនអាចបំបែកបាន ដែលបានឆ្លងកាត់ព្យុះភ្លៀងជាច្រើន និងជម្នះការលំបាកជាច្រើន។
មិត្តភាពរវាងកម្ពុជា និងចិន ត្រូវបានចាក់ឫសគោលការណ៍បច្ចសីលាសន្តិសហវិជ្ជមាន៖ ការគោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីគ្នាទៅវិញទៅមក ការមិនឈ្លានពានគ្នាទៅវិញទៅមក ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក សមភាពនិងការផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមាន។ ប្រទេសទាំងពីរកំពុងរួមគ្នាដោះស្រាយបញ្ហាប្រឈមរួមនិងជាសកល ពង្រឹងទំនាក់ទំនងនៅគ្រប់កម្រិត និងគ្រប់វេទិកាទាំងអស់ និងលើកកម្ពស់ការយោគយល់គ្នាកាន់តែស៊ីជម្រៅ ដើម្បីធានាថាប្រទេសទាំងពីរបន្តសមិទ្ធិផលដ៏អស្ចារ្យនៅថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក។
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃមុនដំណើរទស្សនកិច្ចលើកដំបូងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសចិន ចាប់តាំងពីឆ្នាំ ២០២០ អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា «កម្ពុជានិងចិនជាអ្នកជិតខាងគ្នាជាប្រពៃណីនិងជាមិត្តដែកថែប ខណៈដែលមិត្តភាពរវាងប្រទេសទាំងពីរត្រូវបានបង្កើតដោយមេដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ បានឆ្លងកាត់ការសាកល្បងនៃពេលវេលា និងបានរីកចម្រើនកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ»។
តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីចិន លោក លី ខឺឈាង សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី ៩ ដល់ ១១ ខែកុម្ភៈ។ សម្តេចបានទៅបំពេញទស្សនកិច្ចចុងក្រោយនៅប្រទេសចិនក្នុងខែកុម្ភៈ ឆ្នាំ២០២០ ខណៈដែលស្ថានភាពជំងឺរាតត្បាតកូវីដ-១៩ ទាំងនៅកម្ពុជានិងនៅចិនមានភាពធ្ងន់ធ្ងរ ដែលនេះបង្ហាញពីការគាំទ្រដ៏រឹងមាំរបស់កម្ពុជាចំពោះប្រទេសចិន។ សម្តេចតេជោ ហ៊ុន សែន ក្លាយជាមេដឹកនាំបរទេសដំបូងគេដែលត្រូវបានទទួលដោយប្រទេសចិនក្រោយបុណ្យចូលឆ្នាំថ្មីចន្ទគតិ ឆ្នាំ២០២៣។
ភាគីទាំងពីរមានសុទិដ្ឋិនិយមខ្ពស់ថា ដំណើរទស្សនកិច្ចរបស់សម្តេច នឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជំរុញការអភិវឌ្ឍឱ្យកាន់តែស៊ីជម្រៅលើគ្រប់វិស័យ។ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់ឱកាសសម្រាប់រដ្ឋាភិបាលទាំងពីរជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងជំរុញការកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា ដើម្បីផលប្រយោជន៍រួមនៃប្រទេសទាំងពីរ និងប្រជាជនទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីង ក៏បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ដោយកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញឱ្យមានការរីកចម្រើនកាន់តែខ្លាំងឡើងក្នុងការកសាងសហគមន៍ចិន-កម្ពុជា ដែលមានអនាគតរួមគ្នា និងបន្តទំនាក់ទំនងមិត្តភាពចិន-កម្ពុជាពីមួយជំនាន់ទៅមួយជំនាន់។
ទាំងទង្វើនិងពាក្យសម្តី កម្ពុជានិងចិនបានឈរប្រកៀកស្មាគ្នាគ្រប់កាលៈទេសៈ ហើយផ្តល់សារៈសំខាន់យ៉ាងខ្លាំងទៅលើការរក្សាពហុភាគីនិយមពិតប្រាកដ ប្រជាធិបតេយ្យភាវូបនីយកម្មនៃទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍអភិបាលកិច្ចពិភពលោកឆ្ពោះទៅរកយុត្តិធម៌និងសមធម៌កាន់តែប្រសើរ។ ប្រទេសទាំងពីរក៏ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវបទដ្ឋានជាមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ការពារភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ និងប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាព នយោបាយអំណាច ឯកតោភាគីនិយម និងភាពផ្តាច់មុខនិយម ផ្នត់គំនិតសង្រ្គាមត្រជាក់ ការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងស្តង់ដារទ្វេ។
កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងប្រឆាំងរាល់សកម្មភាពឬការការអត្ថាធិប្បាយណាដែលបំផ្លាញអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសចិន គ្រប់ទម្រង់នៃសកម្មភាពបំបែកខ្លួនសំដៅប្រកាស «ឯករាជ្យតៃវ៉ាន់» និងទម្រង់នៃការជ្រៀតជ្រែកពីខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ។ កម្ពុជាគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងរបស់ចិន ដើម្បីការពារផលប្រយោជន៍ស្នូល និងសម្រេចឱ្យបាននូវការបង្រួបបង្រួមជាតិឡើងវិញរបស់ចិន។
កម្ពុជាគាំទ្រនិងចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលរបស់ប្រទេសចិន ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ កម្ពុជាគាំទ្រសំណើគំនិតផ្តួចផ្តើមសន្តិសុខសកលរបស់ចិន និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិនលើអភិបាលកិច្ចសន្តិសុខពិភពលោកឆ្ពោះទៅរកសន្តិសុខរួម ទូលំទូលាយ សហប្រតិបត្តិការ និងនិរន្តរភាព។
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន មិនគួរជាការរារាំងកម្ពុជាមិនឱ្យមានទំនាក់ទំនងល្អជាមួយប្រទេសឬមហាអំណាចផ្សេងទៀតនោះទេ ហើយក៏មិនធ្វើឱ្យកម្ពុជាប្រឈមនឹងហានិភ័យដែរ។ ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ តែងតែឈរលើគោលការណ៍ស្មើភាព និងស្មើសិទ្ធិ គោរពផលប្រយោជន៍គ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ផងគ្នា។
ចំណងមិត្តភាពពិសេសនិងមិនអាចបំបែកបានរវាងកម្ពុជានិងចិន គឺជា «គំរូពិសេស» នៃទំនាក់ទំនងអន្តររដ្ឋ ដែលអាចយកទៅអនុវត្តទាំងក្នុងតំបន់និងពិភពលោក។ នៅក្នុងឆ្នាំនៃមិត្តភាពកម្ពុជា-ចិននេះ ការប្តេជ្ញាចិត្តដ៏មុតមាំ និងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ ថា ទាំងកម្ពុជានិងចិនពិតជាបានទទួលស្គាល់ថា ការកសាងសហគមន៍កម្ពុជា-ចិន ដែលមានអនាគតរួមគ្នា គឺជាការពិត៕
RAC Media
ប្រភព៖ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទ...
បច្ចេកសព្ទរបស់គណៈកម្មការគីមីវិទ្យា និង រូបវិទ្យា ចំនួន ០៦ ត្រូវបានអនុម័ត នៅសប្តាហ៍ទី៣ កាលពីថ្ងៃពុធ ១ រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយក្រុមប្រឹក្សាជាតិភាសា...
លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងសហការី (កញ្ញា វុធ សុភក្ដ្រណា ប្រធានវិទ្យាស្ថាន ខុង ជឺនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ចាន់ វណ្ឌី អនុប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរា...
អត្ថបទនេះ នឹងបង្ហាញអំពីការកំណត់គំរូ និងការព្យាករណ៍ពេលតាងឱ្យចំនួនភ្ញៀវទេសចរណ៍អន្តរជាតិដែលចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា។ ទិន្នន័យដែលយកមកប្រើប្រាស់គឺ ចាប់ពីត្រីមាសទី១ ឆ្នាំ២០០៤ រហូត ដល់ត្រីមាសទី៤ ឆ្នា...
រាជបណ្ឌិត្យសភាកម្ពុជា សូមជម្រាបជូនដល់និស្សិត-បេក្ខជនបណ្ឌិតដែលកំពុងសិក្សាស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជា និងសាធារណៈជនមេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំសិក្ខាសាលាមួយជូនបេក្ខជនបណ្ឌិត ប៊ុន វ៉ាន...
ក្រោយពីបានរៀបចំនូវផែនការចឹញ្ចឹមគោយកទឹកដោះ ដែលមានរយ:ពេល១ឆ្នាំកន្លងមកនេះ រាជបណ្ឌិត្យសភាកម្ពុជា បាន និងកំពុងត្រៀមនូវរៀបចំធនធានមនុស្សលើផ្នែកបច្ចេកទេសជំនាញផ្សេងៗគ្នា ដើម្បីចូលរួមចំណែកក្នុងការងាររៀបចំកសិដ្ឋ...