Royal Academy of Cambodia
ក្រោយពីបានបំពេញការងារលើកិច្ចការសន្ទនាកម្រិតបច្ចេកទេសអស់រយៈពេល២ថ្ងៃ កន្លងទៅ (ថ្ងៃទី៨ និងទី៩ ខែកម្ភៈ ឆ្នាំ២០២៣) នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលទន្លេសាប អគារខេមរវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមប្រតិភូក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា ការចុះហត្ថលេខាលើកំណត់ហេតុកិច្ចពិភាក្សាជាមួយលោកបណ្ឌិត Cho Byung Duk អគ្គនាយកក្រុមប្រឹក្សាស្រាវជ្រាវជាតិសម្រាប់វិទ្យាសាស្ត្រសង្គម មនុស្សសាស្ត្រ និងសេដ្ឋកិច្ច (NRC) ក្នុងនាមប្រតិភូមកពីសាធារណរដ្ឋកូរ៉េ។ លទ្ធផលភាគីទាំងពីរបានឯកភាពលើ ៤ចំណុច ដូចខាងក្រោម៖
ទី១៖ ការកសាងសមត្ថភាពតាមរយៈកម្មវិធីសិក្ខាសាលាអន្តរជាតិ
ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជារ និង ប្រតិភូ NRC នឹងអញ្ជើញចូលរួមកម្មវិធីសិក្ខាសាលានៅសាធារណរដ្ឋកូរ៉េ នៅខែមីនា ឆ្នាំ២០២៣ ដែលជាចំណែកមួយនៃកម្មវិធីកសាងសមត្ថភាព រៀបចំឡើងដោយ NRC។ ក្រៅពីកម្មវិធីសិក្ខាសាល គណៈប្រតិភូរាជបណ្ឌិត្យសភាព នឹងមានជំនួបជាមួយអ្នកឯកទេសធ្វើគោលនយោបាយ នៅកូរ៉េផងដែរ។
ទី២៖ ការកសាងសមត្ថភាពតាមរយៈកម្មវិធីបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ
នៅក្នុងកម្មវិធីនេះ ភាគី NRC និង RAC នឹងបន្តបញ្ជូននិស្សិតកម្ពុជាទៅសិក្សានៅសាធារណរដ្ឋកូរ៉េស្របតាមកិច្ចព្រមព្រៀងរួមគ្នា។
ទី៣៖ ការស្រាវជ្រាវរួមរវាងស្ថាប័នទាំងពីរ
ភាគី NRC និង RAC បានឯកភាពគ្នាចាប់ផ្តើមការស្រាវជ្រាវរួមគ្នាចាប់ពីខែឧសភា ឆ្នាំ២០២៣ បន្តពីការស្រាវជ្រាវរួម ពីឆ្នាំមុន។ ការស្រាវជ្រាវរួមនឹងចែកចេញជាពីរផ្នែក គឺការស្រាវជ្រាវគោលនយោបាយ និងការស្រាវជ្រាវស្ថាប័ន។ ភាគីទាំងពីរក៏បានឯកភាពគ្នាផងដែរថា វិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ (KLRI) ជាទីភ្នាក់ងារធ្វើការងារដោយផ្ទាល់លើគម្រោងនេះ។
ទី៤៖ សិក្ខាសាលាអន្តរជាតិ
ភាគី NRC និង RAC បានឯកភាពគ្នា រៀបចំសិក្ខាសាលានៅឯសាធារណរដ្ឋកូរ៉េនៅខែមីនា និងវេទិកាសាកលកូរ៉េឆ្នាំ២០២៣ (GKF) នៅខែវិច្ឆិកាឆ្នាំ២០២៣។ សិក្ខាសាលាអន្តរជាតិរបស់ NRC នឹងជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៃសប្តាហ៍សហការអភិវឌ្ឍន៍រួមគ្នា ដែលបានកំណត់ដោយខុទ្ទកាល័យនាយករដ្ឋមន្ត្រីកូរ៉េ៕
កាលពីរសៀល ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា...
រាជបណ្ឌិត្យសភាកម្ពុជាបានបន្តចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីនៃក្តីស្រឡាញ់ ជាមួយស្នាមញញឹមនៅខ័ណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដល់សិស្សថ្នាក់ទី៧...
កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅចែកជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង...