ព័ត៌មាន

«សម្ដេចតេជោ ហ៊ុន សែន៖ គ្មានការបង្កើតខេត្តថ្មីបន្ថែមនោះទេ»

2018-10-05 07:04:04 ថ្ងៃសុក្រ, 05 តុលា 2018 ម៉ោង 02:04 PM
អ្នកមើល 3269
post_detail

(ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍បញ្ជាក់ថា គ្មានការបង្កើតខេត្តថ្មីនោះទេ ដោយសម្ដេចបានបញ្ជារទៅក្រសួងមហាផ្ទៃឱ្យបញ្ឈប់ការសិក្សាលទ្ធភាពបង្កើតខេត្តថ្មីនេះហើយ​ ដោយសារតែដំណឹងសិក្សានេះត្រូវបានបែកខ្ញែក ហើយត្រូវអ្នកមានឥទ្ធិពលមួយ​ចំនួនបានប្រជែងគ្នាដណ្តើមឋានៈតួនាទីក្នុងខេត្តថ្មីនេះ។ 

ភ្លាមៗនោះដែរ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានចេញ​សេចក្តី​ជូន​ដំណឹងបញ្ឈប់ការសិក្សាពីការបង្កើតខេត្តថ្មី បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី​បានប្រកាសបញ្ឈប់​បង្កើតខេត្តថ្មីទាំង​ពីរ​នៅក្នុងឱកាសជាអធិបតីនៃពិធីអបអរសាទរទិវាគ្រូបង្រៀន នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្សសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព» នៅវិទ្យាស្ថានជាតិអប់រំ។

គួរបញ្ជាក់ផងដែរថា កាលពីដើមខែសីហាកន្លង​ទៅ ក្រសួងមហាផ្ទៃ បានដាក់ស្នើសុំបង្កើតខេត្តថ្មីចំនួន២ ដោយខេត្តមួយត្រូវបំបែកចេញពីខេត្តកណ្ដាល និងខេត្តថ្មីមួយទៀតត្រូវបំបែកចេញពីខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ទន្ទឹមគ្នានោះ ក៏កើតមានពាក្យចចាមអារ៉ាមថា រាជរដ្ឋាភិបាលគ្រោងបង្កើតខេត្តថ្មីរហូតដល់៧ខេត្តថែមទៀតផង ប៉ុន្តែព័ត៌មាននេះ ត្រូវមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃ បដិសេធចោល៕

ដកស្រង់៖ ប្រសាសន៍សម្ដេចនាយករដ្ឋមន្ត្រី ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០១៨

RAC Media | លឹម សុវណ្ណរិទ្ធ


(រូបភាព៖ FreshNews)

អត្ថបទទាក់ទង

ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស