Royal Academy of Cambodia
នៅថ្ងៃសៅរ៍ ១៤កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក នៅសាលទន្លេសាប (អគារខេមរវិទូ) មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាធិការដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំបាឋកថាមួយស្តីអំពី «សេចក្តីសង្ខេបពីការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា៖ សមិទ្ធផល និងបញ្ហាប្រឈម (Briefing on Cambodia’s ASEAN Chairmanship 2022: Achievements and Challenges)»។ នៅក្នុងកម្មវិធីបាឋកថាដ៏មានអត្ថន័យនេះ មានការចូលរួមពីវាគ្មិនកិត្តិយស ឯកឧត្តមបណ្ឌិត សភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងអ្នកសម្របសម្រួលឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា។
គួរបញ្ជាក់ផងដែរថា នៅក្នុងកម្មវិធីបាឋកថានេះ មានអ្នកចូលរួមសុរបចំនួន ១៤១នាក់ ក្នុងនោះរួមមាន៖
-និស្សិតថ្នាក់បណ្ឌិតមកពីរាជបណ្ឌិត្យសភាកម្ពុជាមានចំនួន ៥៥នាក់
-និស្សិតថ្នាក់បរិញ្ញាជាន់ខ្ពស់មកពីរាជបណ្ឌិត្យសភាកម្ពុជាមានចំនួន ៣៥នាក់
-និស្សិតមកសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងសេដ្ឋកិច្ច (RULE)មានចំនួន ៧នាក់
-និស្សិតសាកលវិទ្យាល័យអាស៊ី-អ៊ឺរ៉ុប (AEU)មានចំនួន ៩នាក់
-និស្សិតមកសាលាភូមិន្ទរដ្ឋបាល (ERA)មានចំនួន ១១នាក់
-មន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាមានចំនួន ១០នាក់
-និងសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាមានចំនួន ១៤នាក់
ជាចុងក្រោយកម្មវិធីបាឋកថានេះ បានបញ្ចប់ទៅប្រកបដោយភាពជោគជ័យ និងការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកចូលរួមទាំងអស់ ដោយមានការសាកសួរសំណួរជាច្រើនពីអ្នកចូលរួម ទាក់ទងនឹងសមិទ្ធផលកន្លងមក និងបញ្ហាប្រឈមមួយចំនួនបន្ទាប់ពីកម្ពុជាបានធ្វើជាប្រធានអាស៊ាន។
នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងារថ្នាក់ជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់តាំងថ្នាក់ដឹកនាំនិងសមាជិកនៃក្រុម...
ភ្នំពេញ៖ នៅព្រឹកនៅថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០ នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំ កិច្ចប្រជុំរ...
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យាបានចំនួន០...
នារសៀល ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះមកមើលការងារស្រាវជ្រាវ និងធ្វើកំណាយដល់ទីតាំងកំណាយឡស្លដែកនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែនឫស្ស...