Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១៣ កើត ខែមាឃ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសថ្លែងសុន្ទរកថាបើក និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនការយុទ្ធសាស្ត្របីឆ្នាំ របស់រាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍សង្កត់ធ្ងន់ថា ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺជាផែនការយុទ្ធសាស្ត្ររបស់យើងទាំងអស់គ្នា ដែលថ្នាក់ដឹកនាំវិទ្យាស្ថានចំណុះ និងស្ថាប័នឧបសម្ព័ន្ធ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។
បើតាមការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា គឺជាផែនការយុទ្ធសាស្ត្រដែលកើតចេញពីធាតុចូលដែលទទួលបានពីការសម្ភាសន៍ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីស្វែងយល់ឱ្យបានជាក់លាក់ និងស៊ីជម្រៅ អំពីដំណើរការប្រព្រឹត្តទៅ និងស្ថានភាពជាក់ស្ដែងនៃការអនុវត្តការងារនៅតាមវិទ្យាស្ថាន អង្គភាពឧបសម្ព័ន្ធ និងអង្គភាពក្រោមឱវាទទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការវាយតម្លៃ និងដាក់ចេញនូវផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជាឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត ឆ្លើយតបទៅនឹងទស្សនវិស័យ បេសកកម្ម និងគោលដៅរបស់រាជបណ្ឌិត្យសភាកម្ពុជា។
ឯកឧត្ដមបណ្ឌិតអគ្គលេខាធិការ បានគូសបញ្ជាក់បន្ថែមទៀតថា ផែនការយុទ្ធសាស្ត្របីឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា មានលក្ខណៈជាផែនការយុទ្ធសាស្ត្ររបស់ស្ថាប័នមេសម្រាប់វិទ្យាស្ថាន អង្គភាពឧបសម្ព័ន្ធ និងអង្គភាពក្រោមឱវាទទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា។ ផែនការយុទ្ធសាស្ត្រនេះ នឹងជាកាតាលីករដ៏សំខាន់ដើម្បីជំរុញការលូតលាស់មួយដ៏រឹងមាំ និងសុខដុមនីយកម្មរបស់រាជបណ្ឌិត្យសភាកម្ពុជា ដោយផ្ដើមចេញពីការដោះស្រាយបញ្ហាសំខាន់ៗនានាក្នុងរយៈពេល៣ឆ្នាំបន្ទាប់ និងរយៈពេលខាងមុខបន្តទៀត។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់បន្ថែមផងដែរថា ការយល់ដឹង និងអនុវត្តឱ្យបានតាមផែនការយុទ្ធសាស្ត្រនេះពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងស្មារតីសាមគ្គីភាពខ្ពស់បំផុត គឺជាភាពចាំបាច់ក្នុងការជំរុញឱ្យគ្រប់អង្គភាពទាំងអស់វិវឌ្ឍឆ្ពោះទៅមុខព្រមជាមួយគ្នា៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...
(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...
នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...
ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨មេដឹកនាំប្រទេសមេគង្គ និងជប៉ុន សម្រេចបាននូវផែនការយុទ្ធសាស្ត្ររួមគ្នាជាច្រើន នាអំឡុងនៃកិច្ចប្រជុំកំពូលលើកទី១០នៅក្រុងតូក្យូ ប្រទេសជប៉ុន ពីថ្ងៃទី៩ ដល់ថ...