Royal Academy of Cambodia
បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សិស្សានុសិស្សមួយចំនួន មិនសូវមានការចាប់អារម្មណ៍ក្នុងការកាន់សៀវភៅទេ ដោយពួកគេចូលចិត្តកាន់ទូរសព្ទច្រើនជាង។ ការធ្វើអំណានសម្រាប់អ្នកសិក្សារៀនសូត្រ ជាការចាំបាច់បំផុត ដើម្បីទទួលបាននូវព័ត៌មានឬចំណេះដឹងថ្មីៗសម្រាប់ពួកគេ។ ការធ្វើអំណាន ជាដំណើរការយល់ដឹងដែលទាក់ទងនឹងនិមិត្តសញ្ញាចម្រុះមួយក្នុងការយល់ន័យសេចក្ដីអ្វីមួយ។ ការអាន ក៏ជាដំណើរការសកម្មនៃការបង្កើតអត្ថន័យនៃពាក្យ។ការអានដោយមានគោលបំណងជួយអ្នកអានឱ្យដឹកនាំព័ត៌មានឆ្ពោះទៅរកគោលដៅនិងផ្ដោតការយកចិត្តទុកដាក់របស់ពួកគេ។ ទោះបីជាហេតុផលនៃការអានមានភាពខុសប្លែកគ្នាក៏ដោយ គោលបំណងចម្បង គឺដើម្បីយល់ពីអត្ថបទ។
សូមចូលអានខ្លឹមសារបន្ថែម និងទាញយកអត្ថបទជាច្រើនទៀត តាមរយៈគេហទំព័រផ្លូវការបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=7
ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទា...