Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ដែលកំពុងសិក្សានិងស្រាវជ្រាវ នៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំពិធី ការពារគម្រោងលម្អិតនិក្ខេបបទថ្នាក់បណ្ឌិត របស់៖
- បេក្ខជនបណ្ឌិត៖ ភូន ភូម៉ូនីរតន៍ (ជំនាន់ទី៦ វគ្គ១)
- ជំនាញ៖ រដ្ឋបាលសាធារណៈ
- ប្រធានបទ៖ ការប្រើប្រាស់ប្រព័ន្ធឌីជីថលក្នុងវិស័យសាធារណៈនៅកម្ពុជា(ឆ្នាំ២០១៩-២០២៣)
- គ្រូណែនាំ៖ បណ្ឌិត ធាម រតនៈ
- កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី៣ ខែកុម្ភៈ ឆ្នាំ២០២២ (វេលាម៉ោង៖ ២:០០នាទីរសៀល)
- ទីកន្លែង៖ អគារឥន្ទ្រទេវី (បន្ទប់ ២-០៨)
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និស្សិត និងបេក្ខជនបណ្ឌិត ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា (អគារឥន្ទ្រទេវី)។
នៅព្រឹកនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជា រៀបចំសិក្ខាសាលាមួយ ស្ដីពី «បញ្ហាការកត់សូរភាសាបរទេសជាអក្សរខ្មែរ និងការកត់សូរភាសាខ្មែរជាអក្សរឡាតាំងបែបខ្មែរ»។ភ្នំពេញ៖ នៅព្រឹកថ្ងៃ...
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្...