Royal Academy of Cambodia
នៅរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា អមដំណើរដោយលោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និង លោក ឆោម ជុំរ៉ុង មន្ត្រីលេខាធិការដ្ឋាន បានទទួលការអនុញ្ញាតចូលសំដែងការគួរសមនិងធ្វើបទសម្ភាសជាមួយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាអនុប្រធាននិងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅឯទីស្ដីការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត គន់ គីម ទទួលបានការប្រទានគោរមងារកិត្តិយស ជា «កិត្តិសង្គហបណ្ឌិត»នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយព្រះរាជក្រឹត្យលេខ នស/រកត/១០២២/១៣៤១ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ការផ្ដល់នូវគោរមងារកិត្តិយសនេះ ជូនឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ជាគោរមងារដោយផ្អែកលើស្នាដៃ សមិទ្ធផលបំពេញការងារជូនជាតិមាតុភូមិ អស់ពីកម្លាំងកាយចិត្ត ក្នុងស្មារតីបំពេញភារកិច្ចជាអនុប្រធានទី១គណៈកម្មាធិការគ្រប់គ្រងមហន្តរាយ ដែលបានជួយដោះស្រាយការងារសង្គ្រោះ និងការការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីគ្រោះមហន្តរាយទាំងឡាយ។ ជាមួយគ្នានេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏ជាអ្នកគិតគូរសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជា នៅទូទាំងប្រទេសកម្ពុជាកន្លងមក ប្រមាណ ៨០ ០០០នាក់រួចមកហើយ។
ដោយឈរលើស្មារតីនៃការទទួលខុសត្រូវមួយចំណែកធំលើភាពសុខដុមរនា នៃសង្គមសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានបង្ហាញពីការតាំងចិត្តខ្ពស់ក្នុងការបំពេញភារកិច្ចបច្ចុប្បន្ន ជួយដល់បងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងរងគ្រោះ និងបងប្អូនអតីតយុទ្ធជនកម្ពុជា ដែលបានរួមចំណែកក្នុងបុព្វហេតុជាតិមាតុភូមិកន្លងមក។
នៅវេលាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជា អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានដឹកនាំមន្ត្រីរាជការរាជបណ្ឌិត្យសភាកម្ពុជា គោរពវិញ្...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន...