ព័ត៌មាន

ថ្នាក់ដឹកនាំ និងមន្រ្តីរាជបណ្ឌិត្យសភាកម្ពុជាចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ក្នុងឃុំត្រពាំងធំខាងជើង

2018-10-04 10:18:50 ថ្ងៃព្រហស្បតិ៍, 04 តុលា 2018, 10:18 AM
post_detail

ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងថា្នក់ដឹកនាំ និងមន្រ្តីរាជការ​នៃ​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា ប្រមាណ៤០នាក់ ​បាននាំយកទេយ្យទានទៅចូលរួមកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ស្ថិត​ក្នុងភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ ហើយនិង​បាន​នាំ​យកថវិកា​សម្រាប់ចូលរួមក្នុងព្រះពុទ្ធសាសនាប្រគេនវត្តចំនួន៤ទៀតនៅក្នុងឃុំត្រពាំងធំខាងជើងនេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ។

ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា​ និងមន្រ្តីទាំងអស់បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះពុទ្ធរូប និងនាំយក​នូវ​គ្រឿងឧបភោគបរិភោគ ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ និងសម្រាប់​ទុក​កសាង​សមិទ្ធផល​ផ្សេងៗ​ក្នុង​ទីអារាម ដើម្បីឧទ្ទិសទៅដល់វិញ្ញាណក្ខន្ធជីដូន ជីតា បុព្វការីជន​ និងបញ្ញវន្តកម្ពុជា ពិសេស​គឺ​ឧទ្ទិស​ជូន​ដល់​បញ្ញវន្តនៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានចែកឋានទៅ ទៅតាមប្រពៃណីសាសនា។ 

ចង្ហាន់ មី ទឹកសុទ្ធ គ្រឿងរណ្តាប់បង្សុកូល អង្ករ និងថវិកាចំនួន​៣.៦៣០.០០០ រៀល បានវេរប្រគេន​ព្រះសង្ឃ​វត្ត​ពោធិរុន ហើយតាយាយចាស់ៗដែលបានអញ្ជើញមកវត្តយ៉ាងកុះករសរុប ៨៩នាក់ ក្នុងវេលានេះ ក៏ទទួល​បាន​ថវិកា​ក្នុងម្នាក់ៗ ១០.០០០រៀល​ ពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាផងដែរ។ ក្រៅអំពីការធ្វើបុណ្យកាន់បិណ្ឌនៅវត្តពោធិ៍រុនថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជ​បណ្ឌិត្យ​​សភា​កម្ពុជា ក៏បានចូលរួមជា​ថវិកាប្រគេនដល់ព្រះសង្ឃនៅតាមវត្តចំនួន៤ផ្សេងទៀតដែលមានក្នុងឃុំត្រពាំងធំខាងជើងផងដែរ ក្នុងនោះមាន៖ វត្តមង្គលមានលក្ខណ៍ ហៅវត្តត្រពាំងគល់ស្ថិតនៅភូមិត្រពាំងស្វាយ​, វត្តអង្គស្អាត​ស្ថិត​នៅភូមិព្រៃស្បាត, វត្តពោធិ៍ដុះ​ស្ថិត​ក្នុង​ភូមិពោធិ៍ដុះ, និងវត្តសិរី​ដំណាក់​នៅភូមិអង្គត្រាវ​ ទទួលបានបច្ច័យក្នុង១វត្តចំនួន ៤៦០.០០០រៀល ដោយឡែកតែវត្តពោធិ៍ដុះ ដែលថ្នាក់ដឹកនាំនិងមន្ត្រីវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ បានមានសទ្ធាជ្រះថ្លាបរិច្ចាក​ថវិកាបន្ថែមពីលើចំនួន២៤០.០០០រៀល សម្រាប់បិណ្ឌទី១០ និង ៩០.០០០រៀលបន្ថែមសម្រាប់បិណ្ឌទី១១ នៅវត្តពោធិ៍ដុះ សរុបវត្តពោធិ៍ដុះទទួលបាន ៧៩០.០០០ រៀល។ 

បន្ទាប់ពីប្រគេនចង្ហាន់ និងបច្ច័យរួចហើយ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា​ ព្រមទាំងមន្រ្តី​ បានបួងសួងឱ្យ​ថ្នាក់​ដឹក​នាំ​ និងមន្រ្តីរាជការ​ទាំងអស់​មានសុខភាពល្អ​ រួមគ្នាជាកម្លាំងបញ្ញាញាណ​ ធនាគារខួរក្បាល​ ខិតខំបំពេញភារកិច្ច សិក្សាស្រាវជ្រាវ ផ្តល់ជាធាតុចូលជូនរាជរដ្ឋាភិបាល​ ដើម្បីបន្តអភិវឌ្ឍន៍ប្រទេសឱ្យរីកចម្រើនតទៅមុខទៀត៕

ទិដ្ឋភាពក្នុងពិធីកាន់បិណ្ឌទី១០ នៅវត្តពោធិ៍រុន ភូមិសំរ៉ង ឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ៖





មន្ត្រីវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ ប្រគេនបច្ច័យព្រះសង្ឃវត្តពោធិ៍ដុះ ភូមិពោធិ៍ដុះ ឃុំត្រពាំងធំខាងជើង៖


មន្ត្រីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ប្រគេនបច្ច័យនៅវត្តមង្គលមានលក្ខណ៍ ស្ថិតក្នុងភូមិត្រពាំងស្វាយ៖


មន្ត្រីវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម ប្រគេនបច្ច័យវត្តអង្គស្អាត ស្ថិតក្នុងភូមិព្រៃស្បាត៖


RAC Media | ហេង​ សុភី

អត្ថបទទាក់ទង

គោលនយោបាយការបរទេសចិន៖ ក្នុងជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-25 05:14:24   Tue, 25,05,2021, 05:14 AM
តើអ៊ីស្រាអែលជាខ្លាក្នុងព្រៃឬជាខ្លាចូលភូមិ? ដោយ៖ បណ្ឌិត ខែក វីរៈ

...

2021-05-21 01:50:58   Fri, 21,05,2021, 01:50 AM
នយោបាយការបរទេសចិនជាមួយថៃ ដោយ៖ លោក ផាញ់ សារឿន មន្ត្រីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-20 12:34:40   Thu, 20,05,2021, 12:34 PM
ទន្លេមេគង្គ ៖ ទឹក និងក្តីស្រលាញ់ ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-18 05:32:53   Tue, 18,05,2021, 05:32 AM
ទំនាក់ទំនងយោធា និងសន្តិសុខរវាងខ្មែរ និងចិន ក្នុងសម័យចក្រភពខ្មែរពីសតវត្សរ៍ទី៣ ដល់ សតវត្សរ៍ទី១៥ ដោយ៖ បណ្ឌិត ជិន សុជាតិមន្រ្តីស្រាវជ្រាវវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media ប្រភព៖ វិទ្យាស្ថានសិក្សាចិន

2021-05-18 05:20:58   Tue, 18,05,2021, 05:20 AM
«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...

2021-05-13 15:05:50   Thu, 13,05,2021, 03:05 PM

សេចក្តីប្រកាស