Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍គូសបញ្ជាក់យ៉ាងដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសន្និសីទអន្តរជាតិ លើកទី១៧ ស្ដីពី «សណ្ដាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែង សមាហរណកម្ម និងពហុប៉ូល» ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
បើតាមប្រសាសន៍របស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមជាប្រធានអាស៊ានផ្លាស់វេននៅក្នុងឆ្នាំ២០២២នេះ កម្ពុជាសម្រេចបាននូវជោគជ័យសំខាន់ៗចំនួន៣គឺ៖
១. តបតាមការអញ្ជើញរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលមហាអំណាចនានាបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលធ្វើឡើងនៅរាជធានីភ្នំពេញ
២. ថ្វីត្បិតតែកម្ពុជាជាប្រទេសតូច ប៉ុន្តែកម្ពុជារៀបចំបានយ៉ាងល្អនូវការថែរក្សាសន្តិសុខជូនថ្នាក់ដឹកនាំបរទេសទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំដ៏សំខាន់នៅកម្ពុជានៅក្នុងឆ្នាំ២០២២នេះ
៣. ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមជាប្រធានអាស៊ាននាពេលកន្លងទៅនេះ បាននាំមកនូវលទ្ធផលគួរឱ្យកត់សម្គាល់សម្រាប់ផលប្រយោជន៍រវាងអាស៊ាន និងសហភាពអឺរ៉ុប និងសម្រាប់ទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុបផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់សហភាពអឺរ៉ុប និងសាធារណរដ្ឋបារាំង សម្ដេចតេជោនាយករដ្ឋមន្ត្រីបានទទួលនូវការស្វាគមន៍ និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅពីថ្នាក់ដឹកនាំអឺរ៉ុប ពិសេសពីសំណាក់ ឯកឧត្ដម អ៊ីម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង ដែលបានបង្ហាញកាយវិការដ៏ស្និទ្ធស្នាលបំផុតក្នុងនាមជាប្រទេសម្ចាស់ផ្ទះ៕
«បង្សុកូល៖ អតីតកាលជាមេរៀនសម្រាប់បច្ចុប្បន្ន បច្ចុប្បន្នដើម្បីអនាគត» គឺជាស្នាដៃនិពន្ធថ្មីស្រឡាងមួយដែលកើតចេញពីគំនិត និងការច្នៃ ប្រឌិតខ្ពស់របស់កូនខ្មែរដោយរួមបញ្ចូលការនិពន្ធបទភ្លេងថ្មី ចម្រៀង...
បន្ទាប់ពីការងារចុះស្រាវជ្រាវយ៉ាងមមាញឹកអំពីការចិញ្ចឹមគោយកទឹកដោះនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែន ឫស្សីត្រឹបកន្លងទៅ។ នៅព្រឹកថ្ងៃចន្ទ ១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខ...
បើគិតចាប់ពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដល់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមានរយៈពេលមួយឆ្នាំគត់ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា បានចូលរួមក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលា សាង...