Royal Academy of Cambodia
ថ្លែងបញ្ជាក់នៅក្នុងកម្មវិធីសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១៧ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកថ្មី៖ ការប្រជែងសមាហរណកម្ម និងពហុប៉ូល» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតបានលើកឡើងថា គោលដៅចាស់គឺការគ្រប់គ្រងពិភពលោកផ្ដាច់មុខ ចំណែកយុទ្ធសាស្ត្រថ្មី រួមមាន QUAD BRI Indo-Pacific RCEP និង AUKUS ជាដើម។ យុទ្ធសាស្ត្រចាស់ សំដៅដល់បណ្ដាប្រទេសមហាអំណាចដែលបាននិងកំពុងពុំចែកពិភពលោក តាមរយៈការប្រជែងសព្វាវុធ និងមនោគមវិជ្ជានយោបាយ។ ឯកឧត្ដមបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា សម្រាប់យុទ្ធសាស្ត្រថ្មី(IDID) រួមមានការធ្វើឱ្យឯកា ពុះបំបែក រួបរួម និងការពារ សំដៅសម្រេចឱ្យបាននូវផលប្រយោជន៍របស់ខ្លួន។ តួយ៉ាង ជាបន្តបន្ទាប់មកនេះ លោក ចូ បៃដិន បានវិនិយោគលើផ្នែកហេដ្ឋរចនាសម្ព័ន្ធ ដូចដែលបានសន្យានៅក្នុងគម្រោងកសាងពិភពលោកជាថ្មីឱ្យប្រសើរ (B3W)។ សម្រាប់សហរដ្ឋអាម៉េរិក អាទិភាពសន្តិសុខរតំបន់ដំបូងកេគឺ ការធានាថា សហរដ្ឋអាម៉េរិកនៅតែមានការប្ដេជ្ញាចិត្តចំពោះតំបន់ប៉ាស៊ីហ្វិកខាងលិច ដើម្បីទប់ស្កាត់ភាពឈ្លានពានរបស់ចិន។ ឯកឧត្ដមបណ្ឌិតបានសង្កត់ធ្ងន់ថា ការរក្សាតុល្យភាពអំណាចបែបចាញ់-ឈ្នះដាច់ខាត និងដើម្បីឈានឆ្ពោះទៅរកពិភពលោកពហុប៉ូល ដែលមានរួមបញ្ចូលនូវការចូលរួមជាមួយគ្នាក្នុងលក្ខណៈវិជ្ជមាន។
លោក SHI Weiwei ប្រធានការិយាល័យនយោបាយ នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន បានលើកឡើងឯកភាពទៅនឹងទស្សនៈរបស់ឯកឧត្ដមបណ្ឌិត យង់ ពៅ ដែលមហាអំណាចគួរតែអនុញ្ញាតឱ្យប្រទេសតូចៗរីកចម្រើន រុងរឿងជាមួយគ្នា ហើយប្រទេសចិនជាប្រទេសធំមួយពិតមែន ប៉ុន្តែសុទ្ធតែត្រូវបានគេឈ្លានពានកាលពីអតីតកាល។ នៅក្នុងគម្រោងខ្សែក្រវាត់ និងផ្លូវ ពិតជាមានគោលបំណងធំដូចគ្នានេះដែរ គឺការអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នា ដោយចិននិងប្រទេសចំនួន១៤៥ប្រទេស និងអង្គការ៣២ បានចុះហត្ថលេខាឯកភាពគ្នាលើគម្រោងខ្សែក្រវាត់ និងផ្លូវ ដើម្បីតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសទាំងអស់ និងតភ្ជាប់បេះដូងរវាងប្រទេសទាំងនេះ ដើម្បីក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបានការគាំទ្រ និងសាទរពីប្រទេសជាប់ពាក់ព័ន្ធ។
ជាមួយគ្នានេះ ឯកឧត្ដមអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងបញ្ហាប្រឈមចម្បងរបស់ពិភពលោកក៏ដូចជាមហាអំណាច ចំនួន៤គឺ ការកំណត់អត្ថន័យខុសគ្នាចំពោះគោលនយោបាយចិនតែមួយ ខ្សែបន្ទាត់ខុសគ្នានៃសមុទ្រចិនខាងត្បូង ប្រតិបត្តិការយោធារុស្ស៊ីនៅអ៊ុយក្រែន និងវិបត្តិនៅមីយ៉ាន់ម៉ា។ នាពេលបច្ចុប្បន្ន មហាសមុទ្រប៉ាស៊ីហ្វិកជាជង្រុកនៃការប្រជែងយុទ្ធសាស្ត្រ ដែលជាទីតាំងសម្រាប់នាវាចរណ៍ ពាណិជ្ជកម្ម យុទ្ធសាស្ត្រ និងយុទ្ធភូមិសាស្ត្រនៅក្នុងតំបន់និងពិភពលោក។
ឯកឧត្ដមបណ្ឌិត បានបង្ហាញនូវទស្សនវិស័យចំនួន៤ចំណុច នៅកាលៈទេសៈប្រកួតប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងមហាអំណាចសហរដ្ឋអាម៉េរិក និង ចិនគឺ៖
១-ឥណ្ឌូប៉ាស៊ីហ្វិក និងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ អាណាចក្រកយុទ្ធភូមិសាស្ត្រ (Geostrategic Realm) ដឹកនាំដោយមហាអំណាចពីរ និងមានរបៀបវារៈល្អរៀងខ្លួន គប្បីជាគុណប្រយោជន៍ដល់ពិភពលោក ជាជាងការពុះចែក;
២-បញ្ចៀសឱ្យផុតសង្គ្រាមត្រជាក់ថ្មី (អាចចេញពីការបង្ខំឱ្យរដ្ឋទន់ខ្សោយជ្រើសរើស)
៣- ពង្រឹងគោលការណ៍ «ចក្ខុវិស័យអាស៊ានលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (ASEAN Outlook on the Indo-Pacific [AOIP]) និងមជ្ឈភាពអាស៊ាន
៤- កម្ពុជាគប្បីប្រកាន់យកទស្សនៈ៥ចំណុច៖
- នយោបាយការបរទេសផ្កាចម្រុះពណ៌
- ត្រី១កន្ត្រកស្អុយ១ ត្រីផ្សេងល្អទាំងអស់
- គោលការណ៍ច្បាប់អន្តរជាតិ
- តួនាទីសកម្មដំណោះស្រាយនយោបាយតំបន់
- បញ្ហាសមុទ្រចិនខាងត្បូង ជាបញ្ហាចិន និងរដ្ឋភាគីជម្លោះ៕
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។ចិនបានប្រកាសថ...
ថ្ងៃអង្គារ ទី២ តុលា ឆ្នាំ២០១៨រូបសំណាកព្រះបាទជ័យវរ្ម័នទី៧ដែលបានឆ្លាក់ពីថ្មភក់កំពស់១,២ម៉ែត្រនិងទទឹង១,២ម៉ែត្រ ត្រូវបានថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជារៀបចំជាអសនៈមួយកន្លែងនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្...
កាលពីវេលាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨បើយោងតាមការផ្សាយព័ត៌មានរបស់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គឺកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន២ទៀតនៅឆ្នាំ ២០១៩ខាងមុខគឺនៅសាធារណរដ...
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះកម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្ កាលពីឆ្នាំ២០១៧។នេះតាមរបាយក...