Royal Academy of Cambodia
សន្និសីទអន្តរជាតិនេះ ដើរតួជាមជ្ឈមណ្ឌលជួបជុំគ្នាសម្រាប់អ្នកសិក្សាស្រាវជ្រាវ អ្នករៀប ចំគោលនយោបាយ អ្នកអនុវត្តគោលនយោបាយ និងអ្នកចូលរួមផ្សេងៗទៀត ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ក៏ដូចជាការរៀនសូត្រពីគ្នាទៅវិញ ទៅមក។ យោងតាមប្រសាសន៍ ឯកឧត្ដមណ្ឌិត ខែក វីរៈ ប្រធានវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការរៀបចំសន្និសីទអន្តរជាតិលើកទី១៧នេះ ក្នុងគោលបំណងសំខាន់៣ គឺ ទី១) ដើម្បីពិនិត្យមើលសក្ដានុពលក៏ដូច ជាការវិវត្តថ្មីៗនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ និងសណ្តាប់ ធ្នាប់ពិភពលោកថ្មី; ទី២)ដើម្បីជាការស្វែងយល់បន្ថែមលើទិដ្ឋភាព នៃបាតុភូតភូមិសាស្ត្រសកលលោកថ្មី ដោយផ្តោតលើភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងក្របខ័ណ្ឌសេដ្ឋកិច្ច ឥណ្ឌូប៉ាស៊ីហ្វិក (IPEF); និងទី៣)វិភាគមូលហេតុឫសគល់នៃ វិបត្តិថាមពលនិងសន្តិសុខស្បៀង ព្រមទាំងផលប៉ះពាល់របស់ វាទៅលើ សេដ្ឋកិច្ចពិភពលោក។
កិច្ចពិភាក្សាលើប្រធានបទសំខាន់ចំនួន៣វគ្គ មានការចូលរួមពីវាគ្មិនកិត្តិយស ជាតិ អន្តរជាតិ ចំនួន ១២រូប នៅក្នុងសន្និសីទអន្តរជាតនាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នេះ គឺ៖
១-កិច្ចពិភាក្សាវគ្គ១៖ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក៖ ការវិវត្តថ្មីនៃការប្រកួត ប្រជែងភូមិសាស្ត្រនយោបាយ
២-កិច្ចពិភាក្សាវគ្គ២៖ ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP)និងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក (IPEF) បាតុភូតភូមិសាស្ត្រសេដ្ឋកិច្ចថ្មី
៣-កិច្ចពិភាក្សាវគ្គ៣៖ ស្តីពី វិបត្តថាមពល និងសន្តិសុខស្បៀង
សូមបញ្ជាក់ដែរថា ដោយអនុលោមទៅតាមកិច្ចព្រមព្រៀង បានចុះហត្ថលេខា រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ (ដែលកាលនោះមាន ឈ្មោះថា វិទ្យាស្ថានកូរ៉េសម្រាប់ការសិក្សាជាន់ខ្ពស់) ជាមួយរាជ បណ្ឌិត្យសភាកម្ពុជានាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៤ គឺមជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ីត្រូវបានបង្កើត ឡើងនៅក្នុងប្រទេសកម្ពុជា ដោយមាន ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុំ ឈុំប៊ុន ជានាយកមជ្ឈមណ្ឌល ស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជាពីឆ្នាំ២០០៤ ដល់ឆ្នាំ២០២០។ រយៈពេល១៨ឆ្នាំមកនេះ ពោលគឺពីឆ្នាំ២០០៤ដល់ឆ្នាំ២០២២ ក្រោមការឧបត្ថម្ភរបស់វិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ មជ្ឈមណ្ឌលស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន នូវសមទ្ធិផលជាច្រើន រួមមាន៖ គម្រោងស្រាវជ្រាវ ចំនួន១៤៤គម្រោង ការរៀបចំសន្និសីទអន្តរជាតិនិងសិក្ខាសាលាចំនួន ៥០លើក ការបោះពុម្ពផ្សាយបានចំនួន៣២ស្នាដៃ និងបានផ្ដល់អាហារូបករណ៍ដល់និស្សិតចំនួន៣៣នាក់ តាមរយៈកម្មវិធីផ្លាស់ប្តូរអាហារូបករណ៍អន្តរជាតិ។
សន្និសីទអន្តរជាតិនេះ រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា (ARC) ឧបត្ថម្ភគាំទ្រដោយវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់នៃសាធារណរដ្ឋកូរ៉េ នៅរាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។
ថ្ងៃអាទិត្យ ទី៣០ ខែកញ្ញា ឆ្នាំ២០១៨ប្រមុខដឹកនាំក្រសួងទេសចរណ៍ ថោង ខុន៖ កម្ពុជាកំពុងខិតខំទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក បង្កើត លិតផលទេសចរណ៍ថ្មីៗឲ្យបានច្រើន ដើម្បីបម្រើទេសចរជាតិ និងអន្តរជាតិ(ភ្...
ថ្ងៃអាទិត្យ ទី៣០ កញ្ញា ឆ្នាំ២០១៨ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពុំទាន់បានពិភាក្សាទៅលើយន្តការ ឬកំណត់ពេលវេលាក្នុងការប្រមូលពន្ធ លើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច(Online)ក្នុងស្រុកទេ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៨បន្ទាប់ពីរងគ្រោះរញ្ជួយដី ៧.៥ រ៉ិចទ័រ ឥណ្ឌូនេស៊ី បានជួបប្រទះនឹងរលកយក្ស ស៊ូណាមិ ថែមទៀតផង។ រលកយក្សនេះ បានវាយប្រហារទីក្រុងចំនួន២ គឺ Palu នៃខេត្ត...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨(ភ្នំពេញ)៖ រមណីយដ្ឋានទេសចរណ៍ ត្រូវបានចាត់ទុកជាផលិតផលទេសចរណ៍ដ៏មានសារសំខាន់មួយ ក្នុងចំណោម លិតផលទេសចរណ៍នានា និងមានភាពប្រទាក់ក្រឡាគ្នាជាមួយផលិតផលទេសចរណ៍ផ្សេងៗ ដែលស្ថិតក្រោមទ...
ថ្ងៃសៅរ៍ ទី២៩ ខែកញ្ញា ឆ្នាំ២០១៨ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅតាមបណ្តាវត្តនានា។ប្រជាពលរដ្ឋគ្រប់ឋានៈនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃគង់...