Royal Academy of Cambodia
នៅព្រឹកថ្ងៃអង្គារ ៥រោច ខែមិគសិរ ឆ្នាំខាល ចាត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានទទួលជួបពិភាក្សាជាមួលោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ។
ក្នុងឱកាសជួបពិភាក្សាគ្នានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ជូនលោកឧកញ៉ា សំ សុខនឿន អំពីសមិទ្ធផលការងារ និងស្នាដៃស្រាវជ្រាវជាច្រើនរបស់រាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក។ ជាការឆ្លើយតប លោកឧកញ៉ាបានបង្ហាញអំពីចំណាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលទាំងឡាយដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងថា ដោយសាររាជបណ្ឌិត្យភាកម្ពុជា ជាស្ថាប័នស្រាវជ្រាវ ដូច្នេះ ភារកិច្ចចម្បងរបស់រាជបណ្ឌិត្យសភាកម្ពុជាគឺការសិក្សាស្រាវជ្រាវលើវិស័យ និងប្រធានបទដែលជាគន្លឹះ ក៏ដូចជាចំណុចស្នូលនៅក្នុងដំណើរការវិវឌ្ឍនៅក្នុងសង្គមជាតិ ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាសង្គម ការអភិវឌ្ឍធនធានមនុស្ស និងយុទ្ធសាស្ត្រនៅក្នុងការអភិវឌ្ឍប្រទេសជាដើម។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានបន្ថែមថា ក្រោយការសិក្សាស្រាវជ្រាវបញ្ចប់ រាជបណ្ឌិត្យសភាកម្ពុជាបានផ្ដល់ធាតុចូលជាច្រើនទៅកាន់ក្រសួង/ស្ថាប័នពាក់ព័ន្ធ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យក៏បានគូសបញ្ជាក់ផងដែរថា ក្រៅពីស្នាដៃដែលមានគោលដៅផ្ដល់ធាតុចូលជូនក្រសួង/ស្ថាប័ន រាជបណ្ឌិត្យសភាកម្ពុជាក៏កសាងឯកសារ និងអត្ថបទស្រាវជ្រាវជាច្រើនផ្សេងទៀត ដែលត្រូវការបោះពុម្ព និងផ្សព្វផ្សាយ ប៉ុន្តែដោយសារថវិកាមានកំណត់ ដូច្នេះកម្រិតនៃការបោះពុម្ពផ្សព្វផ្សាយទៅកាន់សាធារណជនក៏ពុំអាចមានវិសាលភាពទូលំទូលាយនោះដែរ ដែលវាជាបញ្ហាចោទសម្រាប់ស្ថាប័នសិក្សាស្រាវជ្រាវ។
ដោយមានក្ដីសោមនស្សចំពោះសមិទ្ធផល និងស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងដោយមានសមានចិត្តក្នុងការចូលរួមចំណែកផ្សព្វផ្សាយចំណេះដឹង និងជំនាញថ្មីៗជូនដល់យុវជន និងសាធារណជនទូទៅ លោកឧកញ៉ា សំ សុខនឿន បានចូលរួមវិភាគទានជាថវិកា ចំនួន ៥ ពាន់ដុល្លារសហរដ្ឋអាម៉េរិក ដើម្បីរួមចំណែកក្នុងការបោះពុម្ព សៀវភៅ ស្តីពី «ការផលិតសាច់ច្រក (សាច់ក្រក)» នៅលើពិភពលោក។
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY ដែលបានផ្ដល់ការគាំទ្រដល់ការផ្សព្វផ្សាយនូវស្នាដៃស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាការចូលរួមជាចំណែកក្នុងការជំរុញការផ្ដល់ចំណេះដឹង និងជំនាញថ្មីៗដល់សាធារណជន ពិសេសយុវជនកម្ពុជា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...
គិតចាប់តាំងពីឆ្នាំ១៩៩៨ មក ឯកឧត្តម លឹម គានហោបានកសាងមកនូវសមិទ្ធផល និងស្នាដៃជូនជាតិច្រើន ក្នុងវិស័យធនធានទឹក និងឧតុនិយមក្នុងនោះការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែងនៅតាមបណ្តាខេត្តសំខាន់ៗជាច្រើន ដូចជានៅ...