Royal Academy of Cambodia
នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនបេក្ខជន និងបេក្ខនារី ចំនួន៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនដែល បានឆ្លងកាត់ការប្រឡងនិងសម្ភាសន៍ ទៅសិក្សាបន្តនៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាដៃគូសហការជាមួយ NRC។ បេក្ខជន បេក្ខនារី ទាំង៣រូប ដែលបានជាប់ជាស្ថាពរមាន៖
១- គិន ទេពមុនីនាថ ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយអភិវឌ្ឍន៍
២- ថោង ពៅពិសា ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយសាធារណៈ
៣- ផល្លា លៀងហៃ ភេទប្រុស ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ គោលនយោបាយសាធារណៈ
រាជបណ្ឌិត្យសភាកម្ពុជាសូមចូលរួមអបអរសាទរជាមួយប្អូនៗដែលបានជាប់ជាស្ថាពរ និងលើកទឹកចិត្តឱ្យប្អូនៗខិតខំប្រឹងប្រែងបន្តទៀត។
សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃសាធារណរដ្ឋកូរ៉េ (NRC) លើការបណ្តុះបណ្តាសមត្ថភាពធនធានមនុស្ស និងអ្នកសិក្សាស្រាវជ្រាវវ័យក្មេង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។
នៅឆ្នាំ២០២៣ ខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តបេសកកម្មរបស់ខ្លួនដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍ ដល់មន្រ្តី និង និស្សិត ដែលមានបំណងចង់សិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋកូរ៉េ៕
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ ២០២១នេះ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់...
នាព្រឹកថ្ងៃចន្ទ ១០ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា និងគ្រឹះស្ថានបោះពុម្ពផ្សាយប្រជាជនខេត្តជាំងស៊ី បានរៀបចំពិធីប្រ...