ព័ត៌មាន

រាជបណ្ឌិត្យសភាកម្ពុជាបញ្ជូនអ្នកសិក្សាស្រាវជ្រាវ០៣រូប ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង)

2022-12-09 07:11:41 ថ្ងៃសុក្រ, 09 ធ្នូ 2022 ម៉ោង 02:11 PM
អ្នកមើល 3140
post_detail

នៅឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានបញ្ជូនបេក្ខជន និងបេក្ខនារី ចំនួន៣រូប ក្នុងចំណោមបេក្ខជន បេក្ខនារីជាច្រើនដែល បានឆ្លងកាត់ការប្រឡងនិងសម្ភាសន៍ ទៅសិក្សាបន្តនៅវិទ្យាស្ថានអភិវឌ្ឍន៍កូរ៉េ (KDI) ដែលជាដៃគូសហការជាមួយ NRC។ បេក្ខជន បេក្ខនារី ទាំង៣រូប ដែលបានជាប់ជាស្ថាពរមាន៖

១- គិន ទេពមុនីនាថ ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយអភិវឌ្ឍន៍

២- ថោង ពៅពិសា ភេទស្រី ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញគោលនយោបាយសាធារណៈ

៣- ផល្លា លៀងហៃ ភេទប្រុស ជាប់ស្ថាពរ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ គោលនយោបាយសាធារណៈ

រាជបណ្ឌិត្យសភាកម្ពុជាសូមចូលរួមអបអរសាទរជាមួយប្អូនៗដែលបានជាប់ជាស្ថាពរ និងលើកទឹកចិត្តឱ្យប្អូនៗខិតខំប្រឹងប្រែងបន្តទៀត។

សូមបញ្ជាក់ថា រាជបណ្ឌិត្យសភាកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមប្រឹក្សាជាតិ​សម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្ត ​និង​វិទ្យាសាស្រ្តសង្គម​ នៃ​សាធារណរដ្ឋកូរ៉េ (NRC) លើការបណ្តុះបណ្តាសមត្ថភាពធនធានមនុស្ស និងអ្នកសិក្សាស្រាវជ្រាវវ័យក្មេង កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩។

នៅឆ្នាំ២០២៣ ខាងមុខ រាជបណ្ឌិត្យសភាកម្ពុជា នឹងបន្តបេសកកម្មរបស់ខ្លួន​ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈការផ្ដល់អាហារូបករណ៍ ដល់មន្រ្តី និង និស្សិត ដែលមានបំណងចង់សិក្សាបន្តថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាធារណរដ្ឋកូរ៉េ៕


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស