ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយលោក KAWAGUCHI អគ្គកុងស៊ុល ស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប

2022-12-09 07:02:29 ថ្ងៃសុក្រ, 09 ធ្នូ 2022 ម៉ោង 02:02 PM
អ្នកមើល 3242
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយលោក KAWAGUCHI អគ្គកុងស៊ុលស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប។

ក្នុងឱកាសជំនួបពិភាក្សការងារនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនលោកអគ្គកុងស៊ុលស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប អំពីតួនាទី បេសកកម្ម សមិទ្ធផល ព្រមទាំងដំណើរការជាទូទៅនៃរាជបណ្ឌិត្យសភាកម្ពុជា។ ជាការឆ្លើយ តប លោក KAWAGUCHI បានគូសបញ្ជាក់ថា លោកបានទទួលព័ត៌មានពីប្រភពផ្សេងៗអំពីសមិទ្ធផលជាច្រើនដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបានសម្រាប់សង្គមជាតិ និងមនុស្សជំនាន់ក្រោយ ហើយបន្ទាប់ពីបានជួបពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ លោកកាន់តែយល់ច្បាស់បន្ថែមទៀតអំពី គោលបំណង និងគោលដៅសំខាន់ៗជាច្រើនដែលរាជបណ្ឌិត្យសភាកម្ពុជាបានកំណត់។ លោកបានសម្ដែងក្ដីសោមនស្ស និងការសាទរចំពោះសមិទ្ធផលដែលរាជបណ្ឌិត្យសភាកម្ពុជាសម្រេចបាននាពេលកន្លងមក និងចង់ស្វែងរកចំណុចរួមមួយចំនួនរវាងភាគីទាំងពីរដើម្បីចូលរួមចំណែកជំរុញ និងពង្រឹងសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុនឱកាន់តែជិតស្និទ្ធ និងរីកចម្រើនទៅមុខបន្ថែមទៀត។

បន្ថែមពីនេះ លោក KAWAGUCHI អគ្គកុងស៊ុលស្ថានទូតជប៉ុនប្រចាំខេត្តសៀមរាប ក៏បានបង្ហាញពីចំណាប់អារម្មណ៍ និងគោលបំណងស្វែងយល់បន្ថែមរបស់លោក អំពីការបណ្តុះបណ្តាលធនធានមនុស្ស ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស