Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមិគសិរ ឆ្នាំខាល ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីបទបង្ហាញ ស្ដីពី «ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក» ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា។
«ស្នាដៃស្រាវជ្រាវ ចងក្រង និងការវិភាគលើព្រឹត្តិការណ៍នានា ពាក់ព័ន្ធនឹងការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា និងនៅលើពិភពលោក» ដែលត្រូវបានលើកយកមកធ្វើបទបង្ហាញនាព្រឹកនេះ មានចំនួន៣ភាគ ស្មើនឹង១ ១៧០ទំព័រ ដែលក្នុងនោះរួមមាន៖
+ ភាគទី១៖ «ស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការទប់ស្កាត់ជំងឺនៅកម្ពុជា និងជុំវិញពិភពលោក» ស្រាវជ្រាវ និងចងក្រងនៅឆ្នាំ២០២០ ចំនួន៥៩៦ទំព័រ និងមានការចូលរួមស្រាវជ្រាវ និងចងក្រងពីសមាជិកគម្រោងចំនួន២៤រូប
+ ភាគទី២៖ «វិបត្តិសង្គម សេដ្ឋកិច្ច និងនយោបាយនៃបណ្ដាទ្វីបនិងតំបន់នានាក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩» ស្រាវជ្រាវ និងចងក្រងនៅឆ្នាំ២០២១ ចំនួន៣៥៣ទំព័រ ដោយមានការចូលរួមស្រាវជ្រាវ និងចងក្រងពីសមាជិកគម្រោងចំនួន១៤រូប
+ ភាគទី៣៖ «ការវិវត្តនៃវីរុសកូវីដ-១៩ បន្ទាប់ពីពិភពលោកបានបង្កើតវ៉ាក់សាំងទប់ស្កាត់» ស្រាវជ្រាវ និងចងក្រងនៅឆ្នាំ២០២២ ចំនួន២២១ទំព័រ ដោយនិងមានការចូលរួមស្រាវជ្រាវ និងចងក្រងពីសមាជិកគម្រោងចំនួន៩រូប
នៅក្នុងកម្មវិធីបទបង្ហាញនាព្រឹកនេះ មានការអញ្ជើញចូលរួមជាវាគ្មិនចំនួន៣រូបគឺ ឯកឧត្ដមបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម និងជាប្រធានគម្រោងស្រាវជ្រាវ លោកវេជ្ជបណ្ឌិត អាន យ៉ុម និងលោក ព្រំ ចន្ទន៍រដ្ឋា ជាសមាជិកគម្រោងស្រាវជ្រាវ ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា ថ្នាក់ដឹកនាំវិទ្យាស្ថាន និងអង្គភាពឧបសម្ព័ន្ធ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាជាច្រើនរូបទៀតផងដែរ៕
RAC Media | លឹមសុវណ្ណរិទ្ធ
ពាក្យថា «ខេមរវិទូ» និង «ឥន្រ្ទទេវី» ជាស្ថាននាម ដែលបានជ្រើសរើសសម្រាប់អគារថ្មីពីរកន្លែង នៅរាជបណ្ឌិត្យសភាកម្ពុជា គឺអគារខេមរវិទូ និង អគារឥន្ទ្រទេវី។ កាលពីពេលថ្មីៗនេះ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ដឹកនាំ...
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...
សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩២២ ត្រូវបានរំលាយជាផ្លូវការ នៅចុងឆ្នាំ១៩៩១ និងជំនួសមកវិញដោយប្រទេសឯករាជ្យចំនួន១៥វិញ ដែលក្នុងនោះ មាន រុស្ស៊ី អ៊ុយក្រែន បេឡារុស ហ្សកហ្ស៊ី ម៉ុលដាវី...