Royal Academy of Cambodia
ភ្នំពេញ គឺជារាជាធានីប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុប្រមាណជាង៥០០ឆ្នាំ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃទន្លេបួនមុន រូមមានមេគង្គលើនិងក្រោម ទន្លេសាប និងទន្លេបាសាក់។ វាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌នៃព្រះរាជណាចក្រកម្ពុជា ដែលមានប្រជាជនរស់នៅកុះករ ប្រមាណជាង ២,២ លាននាក់ ពោលគឺប្រមាណជា១៤% នៃប្រជាជនទូទាំងប្រទេស។ រាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្តានុពលទាក់ទាញច្រើន រាប់បញ្ចូលទាំងទម្រង់នៃការរៀបចំទីក្រុង ផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តរបស់ប្រទេស និងអគារ វប្បធម៌ប្រវត្តិសាស្រ្ត ជាច្រើនទៀត ។
ផ្ទុយទៅវិញ ព្រះរាជាណាចក្រកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលជិត៣ទសវត្ស ជាពិសេសរបបប្រល័យពូជសាសន៍ពី ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ បានធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារធនធានមនុស្សដ៏សំខាន់របស់ប្រទេស ត្រូវបានបាត់បង់យ៉ាងច្រើនលើសលប់។ មិនត្រឹមតែធនធានមនុស្សទេ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ក៏ត្រូវបានបំផ្លាញផងដែរ ដូចជារោងចក្រឧស្សាហកម្មជាច្រើន ទទួលរងនូវការបំផ្លិចបំផ្លាញ ឬស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ដែលពុំអាចនឹកស្មានដល់។ ការស្តារនិងស្ថាបនារាជធានីភ្នំពេញឡើងវិញ ក្រោយរបបខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺចាប់ផ្តើមចេញពីចំណុចសូន្យ ពោលគឺចាប់ផ្តើមពីដំណាក់កាលអភិវឌ្ឍន៍តាមរយៈជំនួយផ្នែកមនុស្សធម៌ ពីសហគមន៍អន្តរជាតិ រហូតដល់ដំណាក់កាលសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាលប្រទេសសង្គមនិយមមួយចំនួន។ ដោយឡែកកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំ គឺទើបតែចាប់ផ្តើមក្រោយការបោះឆ្នោតសកលនាឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ (UNTAC)។
ជាក់ស្តែងរាជធានីភ្នំពេញត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឱ្យក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្ម វប្បធម៌ នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត សម្រាប់ប្រទេសទាំងមូល ពោលគឺធ្វើឱ្យល្បឿនអភិវឌ្ឍន៍ នៅក្នុងរាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺក្នុងរយៈពេលប្រមាណជាងមួយទសវត្សចុងក្រោយនេះ។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/1/researchs?page=7
ខេត្តបាត់ដំបង ជាខេត្តចំណាស់មួយដែលស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ធ្លាប់មានប្រវត្តិរឿងរ៉ាវបែបប្រវត្តិសាស្រ្ត ស្មុគស្មាញជាមួយប្រទេសជិតខាង។ តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ តម្រូវឱ្យ...
មនុស្សគ្រប់ជាតិសាសន៍នៅលើ លោកនេះ សុទ្ធតែមានមាន ទម្លាប់ របស់ ខ្លួនគ្រប់ៗគ្នា។ វាអាចជា ទម្លាប់របស់ បុគ្គល, ទម្លាប់របស់គ្រួសារ, ឬអាចជា ទម្លាប់របស់ស្រុកទេស។ ទម្លាប់របស់ បុគ្គលបង្កើតឱ្យមានទម្លាប់គ្រួសារ ដែ...
នាពេលបច្ចុប្បន្ននេះ ស្រ្តីបានដើរតួនាទីសំខាន់ក្នុងការជួយអភិវឌ្ឍន៍សង្គមជាតិ មិនថានៅក្នុងគ្រួសារ សហគមន៍ ឬស្ថាប័ន សហគ្រាសនោះឡើយ ហើយក៏មានមានស្រ្តីជាច្រើនរូបដែលមានភាពក្លាហានក្នុងការចែករំលែកចំណេះដឹងនិងបទព...
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់កិត្តិយសចូលរួមក្នុងសិក្ខាសាលាអន្តរជាតិដែលបានរៀបចំដោយវិទ្យាស្ថានស្រាវជ្រាវច្បាប់កូរ៉េ (KLRI) នៅព្រឹកថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទី...
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយគណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រងចំនួន៨២.៣% និងទទួលបាន ១២០អាសនៈ នៃរដ្ឋសភាលើចំនួន១២៥អាសនៈ បានបង្ហាញអំពីភាពជ...