ព័ត៌មាន

ចរាចរណ៍ក្នុងរាជធានីភ្នំពេញ និង ផលប៉ះពាល់ Phnom Penh Traffic Issue and Its Impact ដោយ៖ លោក ហៃ សុគន្ធា មន្ត្រីស្រាវជ្រាវនាយកដ្ឋានភូមិវិទ្យានិងនគរូបនីយកម្មនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

2022-12-05 08:48:00 ថ្ងៃចន្ទ, 05 ធ្នូ 2022 ម៉ោង 03:48 PM
អ្នកមើល 3918
post_detail

ភ្នំពេញ គឺជារាជាធានីប្រវត្តិសាស្រ្តរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានអាយុប្រមាណជាង៥០០ឆ្នាំ មានទីតាំងស្ថិតនៅចំចំណុចប្រសព្វនៃទន្លេបួនមុន រូមមានមេគង្គលើនិងក្រោម ទន្លេសាប និងទន្លេបាសាក់។ វាជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ និង វប្បធម៌នៃព្រះរាជណាចក្រកម្ពុជា ដែលមានប្រជាជនរស់នៅកុះករ ប្រមាណជាង ២,២ លាននាក់ ពោលគឺប្រមាណជា១៤% នៃប្រជាជនទូទាំងប្រទេស។ រាជធានីភ្នំពេញ គឺជាតំបន់ដែលមានសក្តានុពលទាក់ទាញច្រើន រាប់បញ្ចូលទាំងទម្រង់នៃការរៀបចំទីក្រុង ផ្សារភ្ជាប់ទៅនឹងប្រវត្តិសាស្រ្តរបស់ប្រទេស និងអគារ វប្បធម៌ប្រវត្តិសាស្រ្ត ជាច្រើនទៀត ។

ផ្ទុយទៅវិញ ព្រះរាជាណាចក្រកម្ពុជាបានធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលជិត៣ទសវត្ស ជាពិសេសរបបប្រល័យពូជសាសន៍ពី ឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ បានធ្វើឱ្យសេដ្ឋកិច្ចនៃប្រទេសកម្ពុជាមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយសារធនធាន​មនុស្សដ៏សំខាន់របស់ប្រទេស ត្រូវបានបាត់បង់យ៉ាងច្រើនលើសលប់។ មិនត្រឹមតែធនធានមនុស្សទេ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាច្រើន ក៏ត្រូវបានបំផ្លាញផងដែរ ដូចជារោងចក្រឧស្សាហកម្មជាច្រើន ទទួលរងនូវការបំផ្លិចបំផ្លាញ ឬស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ដែលពុំអាចនឹកស្មានដល់។ ការស្តារនិងស្ថាបនារាជធានីភ្នំពេញឡើងវិញ ក្រោយរបបខ្មៅងងឹត ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺចាប់ផ្តើមចេញពីចំណុចសូន្យ ពោលគឺចាប់ផ្តើមពីដំណាក់កាលអភិវឌ្ឍន៍តាមរយៈជំនួយផ្នែកមនុស្សធម៌ ពីសហគមន៍អន្តរជាតិ រហូតដល់ដំណាក់កាលសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយបណ្តាលប្រទេសសង្គមនិយមមួយចំនួន។ ដោយឡែកកិច្ចសហប្រតិបត្តិការទ្រង់ទ្រាយធំ គឺទើបតែចាប់ផ្តើមក្រោយការបោះឆ្នោតសកលនាឆ្នាំ១៩៩៣ ដែលរៀបចំដោយអង្គការសហប្រជាជាតិ (UNTAC)។

ជាក់ស្តែងរាជធានីភ្នំពេញត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពីរាជរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើឱ្យក្លាយទៅជាមជ្ឈ​មណ្ឌល​​ពាណិជ្ជកម្ម វប្បធម៌ នយោបាយ សេដ្ឋកិច្ច ទេសចរណ៍ និងសេវាកម្មផ្សេងៗទៀត សម្រាប់ប្រទេសទាំងមូល ពោលគឺធ្វើឱ្យល្បឿនអភិវឌ្ឍន៍ នៅក្នុងរាជធានីភ្នំពេញមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺក្នុងរយៈពេលប្រមាណជាងមួយទសវត្សចុងក្រោយនេះ។

សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖

http://rac.gov.kh/researchs-categories/1/researchs?page=7




អត្ថបទទាក់ទង

រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ធំៗនៅចុងឆ្នាំ២០១៩នេះ!

នេះទុកជាឆ្នាំដ៏វិសេសវិសាលដែលរាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំកម្មវិធីធំៗជាច្រើននៅក្នុងអំឡុងខែវិច្ឆិកា ខាងមុខនេះ។ បើតាមការបង្ហាញរបស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់យ៉ាង...

2019-07-10 04:46:06   ថ្ងៃពុធ, 10 កក្កដា 2019 ម៉ោង 11:46 AM
កិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា...»

នៅវេលាម៉ោងព្រឹក ៩៖០០នាទីព្រឹក ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំ ស្ដីពី «ការរៀបចំប្រព័ន្ធបច្ចេកវិទ្យា» ជាមួយក្រុមអ្នកជំនាញជាន់ខ្ពស់ខាងបច្ចេកវិទ្យាព័ត៌មាននៃរ...

2019-07-09 04:41:17   ថ្ងៃអង្គារ, 09 កក្កដា 2019 ម៉ោង 11:41 AM
«សាកភ្លក្ស ទឹកដោះគោតេជោសែនឬស្សីត្រឹប...»

បន្ទាប់ពីកិច្ចប្រជុំរួមរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ៤ ខែកក្កដា ឆ្នាំ២០១៩ សាលនាងនួន នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រោមអធិបតីភាពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទ...

2019-07-04 14:36:55   ថ្ងៃព្រហស្បតិ៍, 04 កក្កដា 2019 ម៉ោង 09:36 PM
«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា »

រសៀល ថ្ងៃពុធ ទី០៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ដោយអ...

2019-07-04 08:13:45   ថ្ងៃព្រហស្បតិ៍, 04 កក្កដា 2019 ម៉ោង 03:13 PM
សិក្ខាសាលាស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khmer Transliteration Font Converter)»

ព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅសាលនាងនួននៃរាជបណ្ឌិត្យសភាកម្ពុជាមានរៀបចំសិក្ខាសាលាមួយស្តីពី«ការបង្កើតសុសវែរបំប្លែងពុម្ភប្រតិចារឹកអក្សរខ្មែរ (Khm...

2019-07-03 10:48:54   ថ្ងៃពុធ, 03 កក្កដា 2019 ម៉ោង 05:48 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

នៅរសៀលថ្ងៃអង្គារ ទី០២ ខែកក្កដា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា បានចំនួន០៥ពាក្យ ដូចខា...

2019-07-03 01:18:44   ថ្ងៃពុធ, 03 កក្កដា 2019 ម៉ោង 08:18 AM

សេចក្តីប្រកាស