Royal Academy of Cambodia
និទានកថា នៅទីនេះ បានចាប់ផ្ដើមពីសម័យដែលមនុស្សមិនទាន់ចេះអាន និងសរសេរ មុនពេលមានការបង្កើតថ្មីនៃការអាន និងការសរសេរ នៅពេលដែលបុព្វបុរស ផ្ទេរវប្បធម៌ដោយផ្ទាល់មាត់របស់គេ ពីជំនាន់មួយទៅជំនាន់មួយទៀត។ គេអាចស្វែងរកឃើញប្រភពដើមកំណើតនៃការសិក្សាមិនផ្លូវការតាមគ្រួសារ និងវាយតម្លៃថា តើមូលហេតុអ្វីបានជាវានៅតែមានឥទ្ធិពល រហូតមកដល់សព្វថ្ងៃនេះ។ ថ្វីបើយើងរស់នៅក្នុងសម័យកាលមួយ ដែលព័ត៌មានត្រូវបានផ្ទុកក្នុងប្រព័ន្ធអេឡិកត្រូនិក និងរក្សាទុកក្នុងកុំព្យូទ័រក៏ដោយ ក៏ការពិនិត្យមើលការអប់រំនៅសម័យដែលមនុស្ស មិនទាន់ចេះអាន និងសរសេរ អាចជួយឱ្យយើងយល់ដឹងពីមូលហេតុដែលសាលារៀន ជាញឹកញាប់ មិនព្រមផ្លាស់ប្ដូរនៅពេល ដែលគេបណ្ដុះបណ្ដាលយុវវ័យនូវបំណិនគង់នៅដ៏សំខាន់(Essential survival skills)។
សូមចូលអានខ្លឹមសារលម្អិត និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀត តាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
http://rac.gov.kh/researchs-categories/9/researchs?page=2
ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេ...