Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីព្រឹកថ្ងៃពុធ ៧កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២នៅសាល «ទន្លេសាប» នៃអគារខេមរៈវិទូមានរៀបចំអង្គសិក្ខាសាលាស្តីពី «ទេសចរណ៍កម្ពុជា ៖ ការបង្កើតវេប និងអេប ទេសចរណ៍» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត្យសភាចារ្យប្រធានរាជបណ្ឌិតសភាកម្ពុជា។ អង្គសិក្ខាសាលាមានការអញ្ជើញចូលរួមដោយគណៈវាគ្មិនចំនួន០២នាក់ រួមមាន៖
១- ឯកឧត្តមបណ្ឌិត ឈិត វណ្ណឫទ្ធិ ៖ បានលើកបង្ហាញពី ទេសចរណ៍កម្ពុជាលើវេប និងអេប និង
២- លោកបណ្ឌិត លឹម សេងឌី បានលើកបង្ហាញពី៖ វេបសាយទេសចរណ៍កម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា។
អង្គសិក្ខាសាលាបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរ ហើយក្នុងនោះមានសំណួរជាច្រើនបានរំលេចឡើង ដោយថ្នាក់ដឹកនាំ អ្នកសិក្សាស្រាវជ្រាវ និស្សិត និងក្រុមអ្នកសារព័តមាន។
ជាលទ្ធផល៖
- ឯកឧត្តមបណ្ឌិត ឈិត វណ្ណឫទ្ធិ បានបង្ហាញខ្លឹមសារសំខាន់ៗ និងមានចំណុចជាច្រើនដែលបានកត់សម្គាល់ រួមមាន៖ (១)ចំណុចលម្អិតអំពីទីតាំងនីមួយៗ ឧទាហរណ៍ ប្រាសាទគក់ទ្រូង និងឈ្មោះរបស់ប្រាសាទដែលអាចមានលើសពីមួយខុសៗគ្នា យើងនឹងបង្កើត ជា keyword ឬ index ដែលយើង search រកមើលបាន។ ចំពោះភាសាបារាំង យើងមានរួចហើយ នៅតែភាសាអេស្ប៉ាញ ពិបាករកអ្នកបកប្រែ យើងនឹងព្យាយាមស្វែងរក ។ (២)ជាទ្រឹស្តី យើងអាចបំបែកទីតាំងផ្ទះតាម៉ុក គួរបំបែកចេញពី ទីតាំងប្រល័យពូជសាសន៍។ ប៉ុន្តែជាយោបល់ផ្ទាល់ មិនគួរបែងចែកទេ ព្រោះចំនួនមានតិចពេក (ត្រឹម ៤ទីតាំង) ។(៣) ចំពោះគោលការណ៍បង់វិភាគទានក្នុងការដាក់បញ្ចូលរីសតដែលជាទីតាំងឯកជន ពុំមែនជាសមត្ថកិច្ចរបស់ក្រុមការងារគម្រោងនេះទេ។ (៤)ចំពោះការសហការណ៍ជាមួយក្រសួងទេសចរណ៍ មុននឹងចាប់ផ្តើមគម្រោងនេះ យើងក៏បានចុះ MoU មួយជាមួយក្រសួងទេសចរណ៍ដែរ។ (៥)ទាក់ទងនឹងការកំណត់និងជ្រើសរើសវត្តទេសចរណ៍គម្រូ ក្រសួងវប្បធម៌មានឯកសារជាលាយលក្ខណ៍អក្សរអំពីលក្ខណៈវិនិច្ឆ័យជ្រើសរើសវត្តទេសចរណ៍គម្រូ។
- បណ្ឌិត លឹម សេងឌី ក៏បានកត់សម្គាល់ផងដែរចំពោះដំណោះស្រាយពេលដែលគ្មានសេវាអ៊ីនធឺណិត ក្នុងនោះលោកបណ្ឌិតបានបង្ហាញថា៖ (១) យើងត្រូវដោនឡូត Offline Google Maps ទុកជាមុន ហើយសូមបើកម្មវិធី Google Maps ជាប្រចាំ រហូតដល់គោលដៅនិងត្រឡប់មកវិញ។(២)យើងមិនប្រើប្រាស់កម្មវិធី Google Maps បានទេ ដូចនេះ យើងគួរត្រូវបើកកម្មវិធីនេះជាមុនអំឡុងពេលមានសេវាអ៊ីនធឺណិត។
បន្ថែមលើសពីនោះទៀត ឯកឧត្តមបណ្ឌិត ផុន កសិកា បានកត់សម្គាល់ថា៖ (១)ចំពោះការកំណត់និយមន័យប្រាសាទ យើងរើសយកតែប្រាសាទនៅសល់ជញ្ជាំង ពុំមានខុសគ្នាអ្វីនឹងការកំណត់របស់ក្រសួងវប្បធម៌ទេ។ នៅក្រសួងទេសចរណ៍ គេមានបញ្ជីនិងផែនទីស្ថានីយ៍បុរាណវត្ថុ ដែលមានជាង ៤០០០ ដែលមានបែងចែកជាប្រភេទ ៖ ប្រាសាទ , ត្រពាំង ជាដើម ។ ចំពោះប្រាសាទ ក៏គេរាប់តែប្រាសាទដែលមានជញ្ជាំងដែរ ។ ប្រាសាទ គឺជាទីសក្ការៈបូជារបស់ប្រជាជនយើងពីសម័យមុនដែលគោរព ព្រហ្មញ្ញសាសនា មិនខុសអ្វីពីវត្ត ដែលជាទីសក្ការៈបូជាព្រះពុទ្ធសាសនារបស់ប្រជាជនយើងសម័យ នេះផងដែរ ។ឆ្លៀតនៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានលើកជាអនុសាសន៍ចំនួន ៥ ចំណុច ដែលបានពីការចោទសួរថា យើងបានព្យាយាមស្វែងយល់ថាតើទេសចរណ៍មកកម្ពុជាទទួលបានអ្វីខ្លះ? និងជួបបញ្ហាអ្វីខ្លះ? អនុសាសន៍នោះរួមមាន៖ ១) ការដឹកជញ្ជូនបង្វៀងផ្លូវខុសទីតាំង ២) ការនាំទិញទំនិញគ្មាន គុណភាពនិងតម្លៃខ្ពស់ ៣) ការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីទីតាំងទេសចរណ៍នីមួយៗ ៤) ការចំណាយច្រើន និង ៥) សេវាកម្ម សណ្ឋាគារ និងផ្ទះសំណាក់មិនល្អ ។
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធាន ក៏លើកឡើងបញ្ជាក់ពីបញ្ហាលំបាកនានាក្នុងការស្រាវជ្រាវ ដូចជាបញ្ហារដ្ឋបាល ឬបញ្ហាស្ថានភាពផ្លូវ។ ក្នុងនាមយើងជាអ្នកស្រាវជ្រាវ មិនត្រូវឱ្យប្រវត្តិសាស្ត្រនៃការបាត់បង់ទឹកដី ដោយសារតែការធ្វេសប្រហែស ការទៅមិនដល់ទីតាំងជាក់ស្តែងរបស់ដូនតាយើង កើតឡើងជាថ្មីម្តងទៀតឡើយ។
RAC Media
នៅព្រឹកថ្ងៃ១២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៨ រាជបណ្ឌិត្យសភាកម្ពុជា បានធ្វើសន្និសីទការសែតស្តីពីសមិទ្ធផលមួយឆ្នាំ ក្រោមការដឹកនាំរបស់ ឯកឧត្តមប...
ឆ្លៀតក្នុងឱកាសបើកកម្មវិធីបាឋកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ថា «កម្មវិធីនេះពិតជាល្អប្រសើរណាស់ ព្រោះថាយើងមានបញ្ញវន្តដែលអាចចែករំលែកបទពិសោធន៍ជាមួយអ្នកសិក្សាស្រាវជ្រាវរបស់រាជបណ្ឌិត...
ក្នុងឱកាសស្វាគមន៍ដល់ភ្ញៀវជប៉ុន ដែលមានគម្រោងដាក់វិនិយោគបង្កើតសួនសត្វដ៏ធំនៅកម្ពុជា នៅក្នុងទីតាំងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បង្ហាញពីក្តីពេញចិត្តចំពោះទឹកចិត...
នៅព្រឹកថ្ងៃសុក្រ ១កើត ខែទុតិយសាឍ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាចំហស្តីពី «សក្តានុពល និងបញ្ហាប្រឈមនៃការវិនិយោគនៅកម្ពុជា» ដោយមានការចូលរ...