Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បានសហការជាមួយអង្គការ GIZ និងអ្នកជំនាញជាជនជាតិអូស្ត្រាលីដើម្បីរៀបចំបង្កើតឱ្យមានដំណើរការផលិតទឹកដោះក្របីនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
នៅក្នុងជំនួបពិភាក្សាការងារនោះ ភាគីទាំងពីរបានសហការគ្នាចំនួន៤ចំណុច៖
១-បណ្តុះបណ្តាលពីជំនាញថែរក្សាក្របី និងបច្ចេកទេសក្នុងការយកទឹកដោះក្របីនិងការកែច្នៃ
២-បណ្តុះបណ្តាលជំនាញដល់ពេទ្យសត្វនៅកសិដ្ឋានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
៣- ពេលបណ្តុះបណ្តាលចប់ ភាគីខាងGIZ និងផ្តល់នូវវ៉ាក់សាំង និងស្ពែមក្របី
៤- បណ្តុះបណ្តាលជូនដល់ប្រជាពលរដ្ឋអំពីបច្ចេកទេស និងការថែទាំសត្វក្របី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប។
RAC Media
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...