Royal Academy of Cambodia
នៅថ្ងៃទី២១ ខែវិច្ឆិកា ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយអ្នកសិក្សាស្រាវជ្រាវជនជាតិជប៉ុន លោក ហិរ៉ូមិ យ៉ាណុ (HIROMI YANO) ដើម្បីសិក្សាលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តការរួមគ្នាក្នុងពេលខាងមុខ។ ថ្លែងនៅក្នុងជំនួបនោះលោក ហិរ៉ូមិ យ៉ាណុ មាននភាពរីករាយ នូវអ្វីដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងរៀបចំ ជាពិសេសលើកិច្ចការបណ្តុះបណ្តាលវិជ្ជាជីវៈជំនាញចុងភៅ និងភេសជ្ជៈ ដោយលោកបានលើកឡើងថា នៅក្យូតូលោកឃើញមានភោជនីយដ្ឋានអាស៊ីអាគ្នេយ៍ជាច្រើន តែមិនឃើញមានភោជនីយដ្ឋានខ្មែរ នៅទីនោះទេ ហើយលោកនឹងគាំទ្របើមានការបើកភោជនីយដ្ឋានខ្មែរនៅទីនោះ។
RAC Media