Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំធ្វើបទបង្ហាញស្នាដៃរបស់វិទ្យាស្ថានជាតិភាសាខ្មែរ នៅសាលមករតកសិល្បខ្មែរ អគារឥន្ទ្រទេវី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង៩: ០០ នាទីព្រឹក ដែលមានស្នាដៃ ដូចខាងក្រោម៖
១- វចនានុក្រមខ្មែរបុរាណ(តាមរយៈសិលាចារឹកសតវត្សទី៦-៨), បណ្ឌិតសភាចារ្យ ឡុង សៀម, ឆ្នាំ២០០០, មានចំនួន ៦៤១ទំព័រ។
២- វចនានុក្រមភាសាខ្មែរបុរាណសម័យអង្គរតាមរយៈសិលាចារឹកសតវត្សទី៩-១៤ ជាស្នាដៃចង ក្រងដែលមានចំនួន២១៤៧០ទំព័រ, (ទំហំA4), ឆ្នាំ២០២២, ភាគ១+ភាគ២ (ស្នាដៃចង)។
៣- សទ្ទានុក្រមពាក្យថ្មីមានចំនួន ១៣០ទំព័រ, ឆ្នាំ២០១៨ (ស្នាដៃចងក្រង)។
៤- សំនួនវោហារសព្ទនៃភាសាខ្មែរ (ភាគ២) មានចំនួន១៤៣ទំព័រ , ឆ្នាំ២០១៨ (ស្នាដៃចងក្រង)។
៥- កម្រងអត្ថបទស្រាវជ្រាវ ភាសា វប្បធម៌ និង អក្សរសាស្ត្រខ្មែរ, ឆ្នាំ២០១៩ មានចំនួន ២៥៦
ទំព័រ (ខ្នាតសៀវភៅ A5, បោះពុម្ពផ្សាយ)។
៦- ការបង្កើតកម្មវិធីសិក្សាភាសាខ្មែរសម្រាប់ជនបរទេស មានចំនួន១៥៤ទំព័រ, ឆ្នាំ២០១៩ (ខ្នាតសៀវភៅ A5,ស្នាដៃចងក្រង)។
៧- សំនួនវោហារសព្ទនៃភាសាខ្មែរ (ភាគ៣) មានចំនួន ២៧៧ទំព័រ ជួរ គារី , ឆ្នាំ២០១៩
(ស្នាដៃចងក្រង)។
៨- វចនានុក្រមអក្ខរាវិរុទ្ធភាសាខ្មែរ(បន្ថែមពាក្យត្រៀមបោះពុម្ពលើកទី៣) មានចំនួន៤១ ០០០ពាក្យ មានចំនួន ១០៤៩ទំព័រ, ឆ្នាំ២០២០។
៩- សម្រង់ឈ្មោះភូមិ ឃុំ/ សង្កាត់/ ស្រុក/ខណ្ឌ និងរាជធានី/ខេត្ត នៅក្នុងប្រទេសកម្ពុជា មានចំនួន៦១២ទំព័រ ,លោកស្រីបណ្ឌិត ហង់ ថាវី, ឆ្នាំ២០២១ (ស្នាដៃចងក្រង)។
១០- វេយ្យាករណ៍ភាសាខ្មែរ មានចំនួន ១១១ទំព័រ (វង្ស មេង), ឆ្នាំ២០២០ (បោះពុម្ពផ្សាយ)។
១១- ភាសាវប្បធម៌ និង សង្គមខ្មែរ មានចំនួន ១៩២ទំព័រ (វង្ស មេង), ឆ្នាំ២០២០ (បោះពុម្ពផ្សាយ)។
១២- វេយ្យាករណ៍ភាសាខ្មែរ មានចំនួន ១១៣ទំព័រ (វង្ស មេង) , ឆ្នាំ២០២១ (បោះពុម្ពផ្សាយ)។
១៣- «ពាក្យប្រើប្រាស់ក្នុងវិស័យរដ្ឋបាលនិងសេដ្ឋកិច្ច» មានចំនួន ៧៦ទំព័រ, ឆ្នាំ២០២១ ដោយលោក វ៉ាត សុផាន។
១៤- «មេរៀនក្នុងភាសាវិទ្យាទូទៅ, ហ៊្វែរ ឌីណង់ ដឺ សូសៀរ» មានចំនួន ៤៩ទំព័រ, ឆ្នាំ២០២១ ដោយលោក ជាង រ៉ាវី។
១៥- សម្រង់ឈ្មោះភូមិ ឃុំ/ សង្កាត់/ ស្រុក/ខណ្ឌ និងរាជធានី/ខេត្ត នៅក្នុងប្រទេសកម្ពុជា
មានចំនួន ៦៣ទំព័រ លោកស្រីបណ្ឌិត ហង់ ថាវី, ឆ្នាំ២០២២ (ស្នាដៃចង)។
១៦ - «ឈ្នាប់នៃភាសាខ្មែរទំនើប» មានចំនួន ១០៧ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។
១៧ - «សុភាសិតក្នុងសង្គមខ្មែរ» មានចំនួន ២២០ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។
១៨- «សំយោគសញ្ញានៃមេពាក្យក្នុងវចនានុក្រមខ្មែរ» មានចំនួន ១១៣ទំព័រ, ឆ្នាំ២០២២ ដោយលោក ជាង រ៉ាវី (ស្នាដៃចងក្រង)។
១៩- «ពាក្យនិងសំនួនក្នុងសិលាចារឹកនគរវត្ត» មានចំនួន ៤១៦ទំព័រ, ឆ្នាំ២០២២ ដោយលោក កែវ លីណែត និង លោក ស្រី អ៊ឹង ម៉ាល័យ (ស្នាដៃចងក្រង)។
RAC Media
វាគ្មិន៖ លោក រ៉េត សាមុត នៅក្នុងសន្និសីទអន្តរជាតិលើកទី១៤ ស្តីពីតម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វីក ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមការង...
ដោយ៖ លោក ខែក វីរៈកិច្ចព្រមព្រៀង ស្តីពីការអនុវត្តនៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ី នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានបង្កើតឡើងនៅថ្ងៃទី ១១ ខែធ្នូ ឆ្នាំ ២០០៤។ ជំនួបរវាងភាគីទាំងពីរ បានជួបនិងចុះអនុស្សរណៈយោគយល...
ដោយ៖ លោក ស៊ឺន សំ មជ្ឈមណ្ឌលសា្រវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា បានកំពុងរៀបចំសន្និសីទអន្តរជាតិមួយ ស្តីពី «តម្លៃវប្បធម៌អាស៊ីប៉ាស៊ីហ្វិក៖ វប្បធម៌ ប្រវតិ្ត និងមោទកភាព» នាថ្ងៃនេះ។ កម្មវិធីសន្និសីទអន្តរ...
ដោយ៖ ចាន់ វណ្ឌី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញសំណេះសំណាលជាមួយអ្នកទទួលខុសត្រូវរបស់សាកលវិទ្យាល័យជីវជាំងទាក់ទងនឹងបញ្ហាបន្តនិរន្តរភាពនៃទំនាក់ទំនងរាជបណ្ឌិត្យសភាកម្ពុជាជាមួ...
ដោយ៖ លឹម សុវណ្ណរិទ្ធ ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់បទបញ្ជាជាកំហិតឱ្យផ្នែកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរអគ្គិសនីកម្ពុជ...