Royal Academy of Cambodia
ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រដែលព្រះមហាក្សត្រទ្រង់ប្រតិបត្តិតាមរដ្ឋធម្មនុញ្ញ និងតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ជារដ្ឋឯករាជ្យ អធិបតេយ្យ អព្យាក្រឹត អចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ មានទីតាំងស្ថិតនៅក្នុងភូមិភាគអាស៊ីប៉ែកអាគ្នេយ៍ និងមានផ្ទៃក្រឡា ១៨១.០៣៥ គីឡូម៉ែត្រការ៉េ។ ភ្នំពេញ ជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា។ ភាសា និងអក្សរ ដែលប្រើជាផ្លូវការ គឺភាសា និងអក្សរ ខ្មែរ។ បច្ចុប្បន្ន ប្រទេសកម្ពុជា មានរាជធានី១ ខេត្ត២៤ ក្រុង២៨ ស្រុក១៦២ ខណ្ឌ១៤ ឃុំ១.៤០៦ សង្កាត់២៤៦ ភូមិ១៤.៣៩៤ និងមានប្រជាជនសរុប១៥.៥៥២.២១១នាក់(ជំរឿនទូទៅប្រជាជននៅព្រះរាណាចក្រកម្ពុជា ឆ្នាំ២០១៩)។
អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែងដាច់ពីគ្នារវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។
សូមចូលអានអត្ថបទបន្ថែម និងមានអត្ថបទស្រាវជ្រាវជាច្រើនទៀតតាមរយៈតំណភ្ជាប់ដូចខាងក្រោម៖
កាលពីរសៀល ថ្ងៃពុធ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា...
រាជបណ្ឌិត្យសភាកម្ពុជាបានបន្តចែកទឹកដោះគោតេជោសែនឫស្សីត្រឹប ទឹកដោះគោនៃក្តីនៃក្តីស្រឡាញ់ ជាមួយស្នាមញញឹមនៅខ័ណ្ឌជ្រោយចង្វារកាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវិទ្យាល័យជាស៊ីមជ្រោយចង្វារ ដល់សិស្សថ្នាក់ទី៧...
កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ រាជបណ្ឌិត្យសភាកម្ពុជាបាននាំទឹកដោះគោតេជោសែនឫស្សីត្រឹប ទៅចែកជូនដល់សិស្សានុសិស្សថ្នាក់ទី២ដល់ថ្នាក់ទី៦ ចំនួន២១០នាក់ នៅសាលាបឋមសិក្សាជ្រោយចង្វា ស្ថិតក្នុងសង្កាត់ជ្រោយចង...