ព័ត៌មាន

«កម្ពុជា តាមរយៈរាជបណ្ឌិត្យសភាកម្ពុជានឹងមានដៃគូបើកវេទិកាសិក្សាភាសាចិនតាមបច្ចេកវិទ្យា អនឡាញ(Online) និងសិក្សាទីផ្សារភាគហ៊ុននានា...»

2018-10-03 09:21:35 ថ្ងៃពុធ, 03 តុលា 2018 ម៉ោង 04:21 PM
អ្នកមើល 307
post_detail

ថ្ងៃពុធ ទី៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ព្រឹក នៅសាលប្រជុំស្លឹករឹតមានជំនួបពិភាក្សាមួយស្ដីពី ការសិក្សាតាមប្រព័ន្ធអនឡានរវាងរាជបណ្ឌិត្យសភាកម្ពុជានិងក្រុមហ៊ុនChinese Road»។

ជំនួបនៃកិច្ចពិភាក្សានេះបានដឹកនាំដោយ ឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា អមដោយលោក​ បណ្ឌិត គី សេរីវឌ្ឍន៍ប្រធានមជ្ឍមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា វុធ សុភ័ក្រណានាយិកាភាគីខ្មែររបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជារួមទាំងប្រធាន និងអនុប្រធាននៃស្ថានប័នឧបសម្ព័ន្ធនានារបស់រាជបណ្ឌិត្យសភាកម្ពុជា។ ចំណែកឯភាគីចិន បានដឹកនាំដោយ លោក Anthony Guo នាយកក្រុមហ៊ុន«ផ្លូវភាសាចិន» អមដោយលោក Michael Chui ប្រធានផ្នែកទីផ្សារ លោក ឆាយ ឃឹឈីង នាយកភាគីចិនរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា។

គោលបំណងនៃជំនួបគឺបានពិភាក្សា៖

១- ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការណ៍ក្នុងការបើកវេទិកាសិក្សាភាសាចិនតាម Online របស់ភាគីចិនគឺក្រុមហ៊ុន «ផ្លូវភាសាចិន»នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

២- ដើម្បីសិក្សាស្រាវជ្រាវស្វែងទីផ្សារ ហិរញ្ញវត្ថុ ក៏ដូចជាផ្សារភាគហ៊ុននៅកម្ពុជា។

ថ្លែងនៅក្នុងកិច្ចពិភាក្សានោះ  ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសម្រេចនិងលើកជាអនុសាសន៍ថា៖ កិច្ចការបើកវេទិកាសិក្សាភាសាចិនតាមOnline របស់ភាគីចិនគឺមានវិទ្យាស្ថានខុងជឺនៃរាជ បណ្ឌិត្យសភាកម្ពុជាជាអ្នកទទួលសហការ។

ចំណែកការសិក្សាស្រាវជ្រាវស្វែងទីផ្សារហិរញ្ញវត្ថុ ក៏ដូចជាផ្សារភាគហ៊ុននៅកម្ពុជា គឺត្រូវប្រគល់ជូនលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា ជាអ្នកទទួលកិច្ចសហការជាមួយភាគីចិនផ្ទាល់។

RAC Media




អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស