Royal Academy of Cambodia
ការរៀបចំរដ្ឋបាលដែនដីគឺជាភារកិច្ចដ៏ចម្បង និងមានសារៈសំខាន់បំផុតដែលថ្នាក់ដឹកនាំរដ្ឋទូទាំងពិភពលោក ត្រូវតែផ្ដោតការយកចិត្តទុកដាក់ ដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការអភិវឌ្ឍមួយប្រកបដោយសមភាព យុត្តិធម៌ និរន្តរភាព និងភាពសុខដុមរមនា។
ការរៀបចំរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជាមានប្រវត្តិវែងឆ្ងាយនិងលំបាកស្មុគស្មាញដោយហេតុថា ប្រទេសកម្ពុជាយើងបានឆ្លងកាត់នូវប្រវត្តិសាស្ត្រនៃសង្គ្រាម និងបដិវត្តន៍ផ្ទៃក្នុងជាច្រើនលើកច្រើនសា ច្រើនតំណមកហើយ។ យោងតាមឯកសារប្រវត្តិសាស្ត្រខ្មែរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ខ្មែរយើងបានឆ្លងកាត់សម័យកាលប្រវត្តិសាស្ត្រជាបន្តបន្ទាប់ដូចជា នគរភ្នំ ចេនឡា អង្គរ ចតុម្មុខ លង្វែក ឧត្តុង្គ អាណានិគមនិយមបារាំង សង្គមរាស្ត្រនិយម សាធារណរដ្ឋខ្មែរ កម្ពុជាប្រជាធិបតេយ្យសាធារណរដ្ឋប្រជាមានិតកម្ពុជា រដ្ឋកម្ពុជា និងចុងក្រោយនេះគឺ ព្រះរាជាណាចក្រកម្ពុជា។
ពីសម័យកាលមួយទៅសម័យកាលមួយ របៀបរបបនៃការរៀបចំរដ្ឋបាលដែនដីមានការប្រែប្រួលជានិច្ច អាស្រ័យដោយកត្តាសំខាន់ពីរគឺ អំណាច និងសិទ្ធិនៃការគ្រប់គ្រងទឹកដី។
សូមទាញយកអត្ថបទលម្អិត និងអត្ថបទស្រាវជ្រាវជាច្រើនទៀត ដោយមកអានពីតំណភ្ជាប់៖
https://www.rac.gov.kh/researchs-categories/9/researchs#main-container
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...