Royal Academy of Cambodia
នៅថ្ងៃចន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ នាវេលាម៉ោង៩៖៣០នាទីព្រឹក មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំសិក្ខាសាលាស្តីពី «សារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ»នៅសាលមរតកសិល្បៈខ្មែរនៃអគារឥន្រ្ទទេវី ក្រោមអធិបតីភាពឯកឧត្តម សូត្រ សំណាង អគ្គលេខាធិការរងទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវ តំណាងដ៏ខ្ពង់ខ្ពង់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា។
នៅក្នុងពិធីសិក្ខាសាលានេះមានការចូលរួមពីសំណាក់វាគ្មិនកិត្តិយសមកពីក្រសួងស្ថាប័នពាក់ព័ន្ធដូចជា៖
-លោក ស្រី ឃុន លក្ខិណា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើបទបង្ហាញស្តីពី«ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅកម្ពុជា»
-លោកស្រី អ៊ូច ដាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ ធ្វើបទបង្ហាញស្តីពី«តម្រូវការនិងការផ្គត់ផ្គង់ធនធានមនុស្សទៅលើជំនាញវិជ្ជាជីវៈនៅកម្ពុជា»
-លោកស្រី ចៅ ប្រត្យក្សរតនៈ នាយរងការិយាល័យតាមដានវាយតម្លៃអភិបាលកិច្ចល្អ និងជាប្រធានផ្នែកអភិវឌ្ឍយែនឌ័ររបស់គម្រោងលាភនៃក្រសួងមហាផ្ទៃ ធ្វើបទបង្ហាញស្តីពី«ការអភិវឌ្ឍជំនាញវិជ្ជាជីវៈនិងឱកាសការងារ»
-លោក សាន សុរាវនិត ប្រធានស្តីទីមជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវវនៃអគ្គលេខាដ្ឋាននៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើបទបង្ហាញស្តីពី«ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅរាជបណ្ឌិត្យសភាកម្ពុជា»
គួរឱ្យកត់សម្គាល់ផងដែរថា បើទោះបីជាវាគ្មិនកិត្តិយសទាំងអស់បានលើកឡើងពីប្រធានបទផ្សេងៗគ្នាស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈយ៉ាងណាក្តី ក៏វាគ្មិនទាំងអស់មានគោលបំណងតែមួយគឺឆ្លុះបញ្ជាំងពីសក្តានុពលនៃវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា និងបង្ហាញឱ្យអង្គសិក្ខាសាលាយល់កាន់តែច្បាស់ពីភាពចាំបាច់នៅក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ដើម្បីលើកកម្ពស់សមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការចាប់យកឱកាសកាងារល្អ និងលើកស្ទួយកម្រិតជីវភាពរបស់ពួកគាត់កាន់តែប្រសើរឡើង។
នៅក្នុងកម្មវិធីបិទអង្គសិក្ខាសាលា ឯកឧត្តម សូត្រ សំណាង ក៏បានលើកឡើងថា «...ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ TVETនេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ តាមរយៈការផ្តល់ជំនាញដល់ប្រជាជនដែលមិនទទួលបានការអប់រំ សិស្សអនុវិទ្យាល័យ/វិទ្យាល័យដែលបោះបង់ការសិក្សា ស្ត្រីមេផ្ទះ ហើយសូម្បីតែមនុស្សវ័យចំណាស់ ក៏មានលទ្ធភាពរកចំណូលបានដូចគ្នា...» លើសពីនេះទៅទៀត ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា «...រាជបណ្ឌិត្យសភាកម្ពុជា បានទទួលភារកិច្ចពីរាជរដ្ឋាភិបាលកម្ពុជាក្នុង បណ្តុះបណ្តាលគ្រប់កម្រិត ទាំងកម្រិតវិជ្ជាជីវៈ និងទាំងកម្រិតឧត្តមសិក្សា ដែលបច្ចុប្បន្ននេះ កំពុងធ្វើការបណ្តុះបណ្តាលថ្នាក់បរិញបត្រជាន់ខ្ពស់និងថ្នាក់បណ្ឌិត។ ឯការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈវិញ យើងបាននឹងកំពុងបណ្តុះបណ្តាលជំនាញ ចុងភៅ និង ភេសជ្ជៈ ហើយនឹងឈានទៅបណ្តុះបណ្តាលជំនាញដទៃទៀត ពិសេសជំនាញដែលបម្រើឱ្យវិស័យទេសចរណ៍ថែមទៀត បន្ទាប់ពីយើងរៀបចំបន្ទប់អនុវត្តបានរួចរាល់នៅពេលខាងមុខឆាប់ៗនេះ...»
ជាចុងក្រោយ អង្គសិក្ខាសាលាបានបញ្ចប់ទៅដោយភាពជោគជ័យ សោមនស្សរីករាយ និងភាតរភាពក្រោមការចូលរួមពីសិស្សនិស្សិតនិងមហាជនចំនួន៥២នាក់។
---------
RAC Media
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមជម្រាបជូនសាធារណៈជនដែលមានបំណងចូលរៀនវគ្គថ្មី បណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជំនាញចុងភៅនៅរាជបណ្ឌិត្យសភាកម្ពុជា មេត្តាជ្រាបថា វគ្គថ្មីជំនាញចុងភៅ នឹងចាប់ផ្តើមតាមកាលប...
....សូមចូលអានខ្លឹមសារបន្ថែមដោយទាញយកកាលិកបត្រ និងមានអត្ថបទជាច្រើនទៀត តាមរយៈគេហទំព័រផ្លូវការបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖http://rac.gov.kh/researchs-categories/12/researchs#main-container
បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សិស្សានុសិស្សមួយចំនួន មិនសូវមានការចាប់អារម្មណ៍ក្នុងការកាន់សៀវភៅទេ ដោយពួកគេចូលចិត្តកាន់ទូរសព្ទច្រើនជាង។ ការធ្វើអំណានសម្រាប់អ្នកសិក្សារៀនសូត្រ ជាការចាំបាច់...
ក្រោយពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតនៅឆ្នាំ១៩៤៩ ប្រទេសនេះបានប្រកាន់យកនូវសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋគ្រប់គ្រងទៅលើសកម្មភាពសេដ្ឋកិច្ចទាំងអស់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៨ ដែលបិតាសេដ្ឋកិច្ចប្រទេសចិន...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរទៅអង្គការ (The Histo...