Royal Academy of Cambodia
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះយើងបានសង្កេតឃើញថា មានការជជែកគ្នាស្តីអំពីការទទួលសេវាប្រាក់កម្ចីតាមរយៈការទទួលបានសារចូលនៅក្នុងទូរស័ព្ទដៃ។ ការផ្តល់ប្រាក់កម្ចីនេះ មិនមានតម្រូវការនៅក្នុងការរបស់បញ្ចាំមានលក្ខណៈស្មុគស្មាញច្រើនដែលធ្វើឱ្យអ្នកទទួលសារជាច្រើនយល់ថាងាយស្រួល ប៉ុន្តែបើគិតឱ្យបានច្បាស់លាស់ ទៅមិនមានភាពងាយស្រួលដូចការគិត លើកលែងតែអ្នកដែលមានតម្រូវការថវិកាបន្ទាន់ទំនងជាអាចប្រថុយនឹងសេវកម្មនេះ។
កន្លងមកក៏មានជនរងគ្រោះបានផ្សព្វផ្សាយតាមបណ្តាញហ្វេសប៊ុករបស់ខ្លួនពីបញ្ហាដែលលង់ខ្លួននឹងសេវាប្រាក់កម្ចីបានបង្ហោះតាមទូរស័ព្ទបែបនេះ។ ដោយមើលឃើញពីហេតុការណ៍ដែលអាចធ្វើឱ្យប្រជាពលរដ្ឋត្រូវរងគ្រោះដោយ សារសេវាកម្ចីឥណទានដែលធនាគារជាតិនៃកម្ពុជាបានចាត់ទុកជាសេវាកម្មខុសច្បាប់ ទើបសេចក្តីប្រកាសជាធារណៈមួយរបស់ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយជូនដល់ដំណឹងដល់សាធារណជនទូទៅ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ ២០១៨ ពាក់ព័ន្ធនឹងបញ្ហាផ្ញើសារតាមបណ្តាប្រព័ន្ធទូរស័ព្ទនានា ដើម្បីផ្តល់ប្រាក់កម្ចីជាលក្ខណៈបុគ្គល។
***អាស្រ័យហេតុនេះហើយសូមប្រជាពលរដ្ឋគ្រប់រូបដែលមានតម្រូវការចាំបាច់ក្នុងការទទួលយកសេវាប្រាក់កម្ចី រហ័ស ទាន់ចិត្ត និងមានអា្រតាការប្រាក់ខ្ពស់ សូមមេត្តាត្រិះរិះពិចារណាជាមុនសិន មុននឹងសម្រេចចិត្តជៀសវាងការបោកប្រាស់ !
សូមអានលំអិតពីសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ដូចខាងក្រោម៖
ថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នេះ គឺជាខួប ២៥ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា សម័យរាជាណាចក្រទី២។ មកដល់បច្ចុប្បន្ននេះ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ១៩៩៣ មានអាយុ...
ទីបំផុតការតបស្នងដល់ស្ថាប័នរាជបណ្ឌិត្យសភាកម្ពុជា និងដល់ក្រុមស្រាវជ្រាវនៃគម្រោង«ការគាំទ្របច្ចេកវិទ្យា សម្រាប់ផលិតនិងប្រើប្រាស់ Biochar ដើម្បីបង្កើនទិន្នផល កសិកម្ម នៅ ប្រទេសកម្ពុជា» បានបង្ហាញឱ្យឃើញយ៉ាង ច...