Royal Academy of Cambodia
«ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងវត្តមាននាយករដ្ឋមន្ត្រី កាណាដា លោក Justin Trudeau ចូលរួម ក្នុង កិច្ចប្រជុំ កំពូល អាស៊ាន នៅរាជធានី ភ្នំពេញរួមជាមួយកិច្ចប្រជុំ កំពូល ក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ ហៅ កាត់ ថា G20 និង កិច្ចប្រជុំ សហប្រតិបត្តិការ សេដ្ឋកិច្ច អាស៊ី ប៉ាស៊ីហ្វិក (APEC) នៅ ខែវិច្ឆិកា នេះ លោក គិន ភា ប្រធាន វិទ្យាស្ថាន ទំនាក់ ទំនង អន្តរជាតិ នៃ រាជបណ្ឌិត្យសភាកម្ពុជា យល់ថា វត្តមាន របស់មេដឹកនាំ កំពូលសំខាន់ៗ ក្នុង កិច្ចប្រជុំ ធំៗ ចំនួន ៣ នៅ តំបន់អាស៊ីអាគ្នេយ៍នេះ ជាការផ្តល់សារៈសំខាន់ពីសំណាក់មហាអំណាចចំពោះតំបន់ អាស៊ាន ក្នុង បរិបទ ប្រកួតប្រជែង ភូមិសាស្ត្រ អន្តរជាតិ ដ៏ក្តៅគគុក នេះ។ ដោយឡែកសម្រាប់កិច្ចប្រជុំកំពូលអាស៊ានវិញ លោក ថា វាជាការផ្តល់កិត្តិយសដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះអាស៊ាន ពីសំណាក់ប្រទេស ធំៗ ទាំងនេះ និង មេដឹកនាំកំពូលៗទាំងនោះ។
លោក គិន ភា សង្កត់ធ្ងន់ ចំពោះ ករណីលទ្ធភាពរបស់កម្ពុជា ក្នុងនាមជា ប្រធានអាស៊ាន ឆ្នាំ ២០២២ ដូច្នេះថា ៖ « វា ជា ការ រំលេច ពី សមត្ថភាព របស់ កម្ពុជា ក្នុង ការសម្របសម្រួលរៀបចំទាំងក្របខ័ណ្ឌ ឯកសារទាំងក្របខ័ណ្ឌ ធនធានមនុស្សទាំងក្របខ័ណ្ឌ សេវាកម្មអ្វីដែល សំខាន់នោះ គឺសមត្ថភាព ផ្នែកសន្តិសុខ ដែលគេអាចជឿទុកចិត្តបាន ទើបមេដឹកនាំពិភពលោក ទាំងអស់នោះ ហ៊ានមកចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នេះ ។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះបញ្ជាក់ ថា កាណាដាគឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់របស់អាស៊ានទៅលើ វិស័យកសាងធនធានមនុស្ស ធនធានធម្មជាតិ ជាដើម ។ លើសពីនេះ កាណាដា គឺជាសម្ព័ន្ធមិត្ត របស់លោកខាងលិច មាន សហរដ្ឋអាមេរិក ជាបងធំ ដែលកំពុងរួមដៃគ្នាអនុវត្តយុទ្ធសាស្ត្រ នយោបាយចាក់មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្នុងនោះ តំបន់ អាស៊ីអាគ្នេយ៍ ជាស្នូលក្នុងគោលដៅខ្ទប់នឹងឥទ្ធិពលចិនដែលកំពុងរីកសាយភាយ ។
លោក គិន ភា បន្ថែម ពីសារៈ របស់ កិច្ចប្រជុំ កំពូល ទាំង ៣ រួមមាន កិច្ចប្រជុំ កំពូល អាស៊ាន កិច្ចប្រជុំ G20 និង APEC នេះ ថា ៖ កិច្ចប្រជុំ ធំៗ ទាំង៣នៅអាស៊ីអាគ្នេយ៍នាខែវិច្ឆិកា នេះមានសារៈសំខាន់ ខ្លាំងណាស់ទាំងក្របខ័ណ្ឌ នយោបាយ សេដ្ឋកិច្ច សន្តិសុខ និង សង្គម - វប្បធម៌ ដែល ប្រទេស ជា សមាជិក និង ម្ចាស់ផ្ទះ អាច ទាញ ផលប្រយោជន៍ ហើយវាជាច្រកការទូតដ៏សំខាន់ក្នុងការជជែក បញ្ហា ក្តៅគគុក ក្នុងនោះ រួមមាន វិបត្តិរុស្ស៊ី - អ៊ុយក្រែន បញ្ហាឧបទ្វីបកូរ៉េ បញ្ហាវិបត្តិថាមពល វិបត្តិ ស្បៀង បញ្ហាសមុទ្រចិនខាងត្បូង ជម្លោះចិន- តៃវ៉ាន់អតិផរណាជា សកល វិបត្តិ ភូមា និង បញ្ហាសន្តិសុខ មិនមែនប្រពៃណី (non-traditional security issues) តួយ៉ាង វិបត្តិ ការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅផែនដី បញ្ហាបំពុលបរិស្ថានជាដើម ក៏ត្រូវបានយកមកពិភាក្សានោះដែរ ។
ក្នុងបទសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ពាក់ព័ន្ធនឹងបញ្ហាខាងលើនោះដែរ លោក យង់ ពៅ អគ្គលេខាធិការ នៃ រាជបណ្ឌិត្យ សភា កម្ពុជា និង ជា អ្នកជំនាញ ភូមិសាស្ត្រ នយោបាយ មើលឃើញ ថា ការរីកចម្រើន នៃ អង្គការ តំបន់ អាស៊ាន ជាហេតុផល បាន ឆាប យក ចំណាប់អារម្មណ៍របស់ប្រទេសមហាអំណាច ដែលមិនអាចមើលរំលងពី តួនាទី ដ៏សំខាន់របស់អាស៊ានក្នុង ដំណើរសកលភាវូបនីយកម្ម នេះ បាន ឡើយ ដែលតំបន់អាស៊ានបានក្លាយអង្គវេទិកាដ៏សំខាន់សម្រាប់មហាអំណាចមកជជែកពិភាក្សាគ្នា ទាំងបញ្ហាក្នុងតំបន់ និងពិភពលោក ។
លោក យង់ ពៅ បន្ថែមថា បើទោះបី ជាប្រទេសក្នុង តំបន់ អាស៊ីអាគ្នេយ៍ មាន មាឌ តូចក្តី ប៉ុន្តែ តាមរយៈអង្គការ អាស៊ាននេះ អាស៊ីអាគ្នេយ៍ អាចមានទឹកមាត់ប្រៃ ក្នុងវេទិកាសម្របសម្រួល វិបត្តិពិភពលោក ស្មើមុខស្មើមាត់ ជាមួយប្រទេសមហាអំណាច ដែលក្នុងនោះ អាស៊ានក៏មានដែរ នូវកិច្ចប្រជុំទ្វេភាគីជាមួយប្រទេសមហាអំណាច តួយ៉ាង កិច្ចប្រជុំអាស៊ាន - ចិន កិច្ចប្រជុំ អាស៊ាន - កាណាដា កិច្ចប្រជុំអាស៊ាន - សហរដ្ឋអាមេរិក ជាដើម ដែលធ្វើឱ្យ ទម្ងន់ នៃសំឡេងរបស់ បណ្តារដ្ឋ នៅអាស៊ីអាគ្នេយ៍ មានលទ្ធភាពចូលរួមចំណែកដល់ការសម្រេចចិត្តជាសកល ។
អ្នកជំនាញ ផ្នែក ភូមិសាស្ត្រ នយោបាយ រូបនេះ សង្កត់ធ្ងន់ ដូច្នេះ ថា ៖ ក្នុងន័យនេះ យើងអាចនិយាយដោយខ្លីថា អាស៊ាន បានក្លាយជាចំណែកដ៏សំខាន់នៃសណ្តាប់ធ្នាប់ពិភពលោកចាប់ពីនេះតទៅ ការប្រែប្រួលសណ្តាប់ធ្នាប់ ពិភពលោក ឬ ការប្រែប្រួលភូមិសាស្ត្រនយោបាយ ពិភពលោក គឺនឹងមានចំណែកពីតំបន់អាស៊ាន ។»
RAC Media
ប្រភព៖ the Phnom Penh Post. Publication date on 3- 5 November 2022.
នាព្រឹកថ្ងៃ១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមពិធីសំណេះសំណាលនិងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ ក្រោមអធិបតីភាពរបស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃ...
The Meeting followed up discussions by RAC experts at the provincial level on the project to develop landfill and waste-to-energy in Battambang province.រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលវេលាម៉ោង ១៤:៣០ នាទ...
រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា...
«ការទូតដើមឫស្សី–Bamboo Diplomacy» ជាសិល្បៈការទូតមួយបែប ដែលបានព្យាយាម ចាក់ប្ញសគល់ យ៉ាងរឹងមាំ និងអាចបទបែនទៅបានគ្រប់ទិសទី ទៅតាមបរិបទនៃនយោបាយ ដែលប្រៀបបានទៅហ្នឹងដើមឫស្សី មួយគុម្ពដែលមានប្រសគល់យ៉ាងរឹងមាំ បើទ...
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (The Association of Southeast Asian Nations) ដែលហៅកាត់ថា «អាស៊ាន» (ASEAN) បង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសស្ថាបនិកចំនួន៥។ ក្រោយមកទើបសមាជិកថ្មីៗចូលជាបន្តបន្ទាប់...