Royal Academy of Cambodia
កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ ឥស្សរជនខ្មែរ ចំនួន៤រូប បានទទួលកិត្តិយសដ៏ប្រពៃ ដោយព្រះមហាក្សត្រ ទ្រង់បានឈ្វេងយល់ និង ប្រោសប្រទាននូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា តាមការក្រាបបង្គំទូលស្នើពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ។ គោរមវន្តកិត្តិយស ទាំង៤រូប រួមមាន៖
១- ឯកឧត្ដម ហោ ណាំហុង ទទួលបានការផ្ដល់នូវគោរមងារកិត្តិយស ជា «កិត្តិបរិរក្សបណ្ឌិត»
២- ឯកឧត្ដម គន់ គឺម ទទួលបានការផ្ដល់នូវគោរមងារកិត្តិយស ជា «កិត្តិសង្គហបណ្ឌិត»
៣- ឯកឧត្ដម ហ៊ុន ហេង ទទួលបានការផ្ដល់នូវគោរមងារកិត្តិយស ជា «កិត្តិឧទ្ទេសបណ្ឌិត»
៤- ឯកឧត្ដម យ៉ាន់ បូរិន ទទួលបានការផ្ដល់នូវគោរមងារកិត្តិយស ជា «កិត្តិឧទ្ទេសបណ្ឌិត»
សូមបញ្ជាក់ជូនថា គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ផ្ដល់ជូនដល់ឥស្សរជនជាតិខ្មែរ ដែលមានស្នាដៃ គុណវុឌ្ឍិ ផ្ដល់ជាប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ក្នុងវិស័យផ្សេងៗ។
ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...