Royal Academy of Cambodia
ដោយ៖ លោក មាឃ សារី, លោកបណ្ឌិត សូ សុធីរ លោក លី តុង, លោកស្រី ឃាង ធានី, នាយកដ្ឋានវិទ្យាសាស្រ្តអប់រំ នៃវិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
សាវតារ
ចំណាត់ថ្នាក់វិទ្យារបស់ប៊្លូម ជាសំណុំនៃគំរូឋានានុក្រមបី ដែលត្រូវបានប្រើ ដើម្បីចាត់ថ្នាក់គោលបំណងនៃការអប់រំនៅក្នុងកម្រិតនៃភាពពេញលេញ និងជាក់លាក់។ ឋានានុក្រមទាំងបីនេះ គ្របដណ្តប់លើវត្ថុបំណងនៃការរៀនសូត្រនៅក្នុងវិស័យពុទ្ធិ វិស័យសញ្ចេតនា និងវិស័យចិត្តចលនា។ ឋានានុក្រមវិស័យពុទ្ធិ ជាការផ្តោតជាចម្បងនៃការអប់រំបែបប្រពៃណីភាគច្រើន ហើយត្រូវបានប្រើជាញឹកញាប់ ដើម្បីរៀបចំរចនាសម្ព័ន្ធវត្ថុបំណងសិក្សា តាមកម្មវិធីសិក្សា ការវាយតម្លៃ និងសកម្មភាពសិក្សា។
គំរូទាំងនោះ ត្រូវបានគេដាក់ឈ្មោះតាម បេនចាមីន ប៊្លូម (Bloom) ដែលជាប្រធានគណៈកម្មាធិការអ្នកអប់រំ និងដែលបានបង្កើតចំណាត់ថ្នាក់វិទ្យានេះ។ គាត់ ក៏បានកែ សម្រួលកម្រិតស្តង់ ដាដំបូងនៃអត្ថបទចំណាត់ថ្នាក់វិទ្យានៃវត្ថុបំណងអប់រំ៖ ការធ្វើចំណាត់ថ្នាក់នៃវត្ថុបំណងអប់រំ។
ថ្វីបើការដាក់ឈ្មោះតាមប៊្លូមក៏ដោយ ការបោះពុម្ពសៀវភៅចំណាត់វិទ្យា នៃវត្ថុបំណងអប់រំ បានធ្វើតាមសន្និសីទជាបន្តបន្ទាប់ពីឆ្នាំ១៩៤៩ ដល់១៩៥៣ ដែលត្រូវបានរចនាឡើង ដើម្បីធ្វើឱ្យប្រសើរនូវទំនាក់ទំនងរវាងអ្នកអប់រំ អំពីការរចនាកម្មវិធីសិក្សា និងការប្រឡង។
នៅឆ្នាំ១៩៥៦ សៀវភៅទី១៖ វិស័យ ពុទ្ធិ ត្រូវបានបោះពុម្ពផ្សាយ។
នៅឆ្នាំ១៩៦៤ សៀវភៅទី២៖ វិស័យ សញ្ចេតនា ត្រូវបានបោះពុម្ព។
ចំណែកវិស័យចិត្តចលនាចម្បងចំនួនបួន ត្រូវបានបង្កើតឡើងដោយ RH Dave (១៩៦៧),EJ Simpson(១៩៧២), AJ Harrow(១៩៧២)និងARomiszowski។វិស័យ ចិត្តចលនារបស់ Dave ជាវិស័យដ៏សាមញ្ញ បំផុត និងងាយស្រួលក្នុងការអនុវត្តនៅក្នុងបរិស្ថានរួម។
ចំណាត់ថ្នាក់វិទ្យារបស់ប៊្លូម មានបីគឺ វិស័យពុទ្ធិ វិស័យចិត្តចលនា និងវិស័យសញ្ចេតនា។ កំណែប្រែថ្មីនៃចំណាត់ថ្នាក់វិទ្យាសម្រាប់វិស័យពុទ្ធិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១។
ទាញអត្ថបទលម្អិត និងអត្ថបទស្រាវជ្រាវច្រើនទៀត មកអានពីតំណភ្ជាប់៖ https://www.rac.gov.kh/researchs?page=14
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...