Royal Academy of Cambodia
យោងតាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រះមហាក្សត្របានសព្វព្រះរាជហឫទ័យប្រោសប្រទាន និងតែងតាំងឯកឧត្ដមបណ្ឌិត សុក ស៊ីផាន់ណា បច្ចុប្បន្នជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ជាសមាជិកពេញសិទ្ធិ នៃរាជបណ្ឌិត្យសភាកម្ពុជា មានងារជា «បណ្ឌិតសភាចារ្យ»។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ជាបញ្ញវន្ត ទទួលបានការអប់រំជ្រៅជ្រះ ផ្នែកច្បាប់ ដោយបានទទួលបានសញ្ញាប័ត្របណ្ទិតច្បាប់ (Juris Doctor) ពីសាកលវិទ្យាល័យច្បាប់ Widener នៃរដ្ឋ Delaware សហរដ្ឋអាមេរិក (១៩៩២) បណ្ឌិតច្បាប់ពីសាកលវិទ្យាល័យច្បាប់ បន (Bond) នៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី (២០០៩) និង បណ្ឌិតច្បាប់ពីសាកលវិទ្យាល័យប៉ារីស ២ Pantheon – Assas ប្រទេសបារាំង (២០២២)។
បច្ចុប្បន្ន ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា គឺជាមេធាវីនិងជាស្ថាបនិកនៃការិយាល័យមេធាវីសុកស៊ីផាន់ណានិងសហការី ដែលជាការិយាល័យមេធាវី និង ជាការិយាល័យផ្តល់ការប្រឹក្សាយោបល់ផ្នែកច្បាប់ដោយផ្តោតលើច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងច្បាប់ទាក់ទិននឹងវិស័យក្រុមហ៊ុននៅក្នុងទីក្រុងភ្នំពេញ។
នាខែសីហា ឆ្នាំ២០០៩ លោកត្រូវបានតែងតំាងជាទីប្រឹក្សានៃរាជរដ្ឋាភិបាល កម្ពុជា ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ។ នៅខែវិច្ឆិកា ឆ្នាំ២០១១ លោកបានទទួលការតែងតំាងជាទីប្រឹក្សានៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិមានឋានៈស្មើរដ្ឋមន្រ្តី។ នៅខែកញ្ញា ឆ្នាំ២០១៨ លោកត្រូវបានតែងតំាំងជាថ្មី ជាទីប្រឹក្សាជាន់ខ្ពស់រាជនៃរដ្ឋាភិបាលកម្ពុជា ដោយមានឋានៈស្មើទេសរដ្ឋមន្ដ្រី។ លោកធ្លាប់ជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបណ្តុះបណ្តាលនិងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា(វបសអ) រយៈពេល៧ឆ្នំា។ បច្ចុប្បន្ន លោកមានតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ។
• នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃអាស៊ាននាឆ្នាំ២០២២ លោកត្រូវបានតែងតាំងជាប្រធាននៃអនុគណៈកម្មការខ្លឹមសារ និងឯកសារ (Chair of the National Sub-Committee on Substances and Documentation)។
• លោកត្រូវបានផ្តល់ការទុកចិត្តឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ (ASEM SOM for Cambodia’s hosting the 13th ASEM Summit)។
• ឯកឧត្តមបណ្ឌិត សុក ស៊ីផាន់ណា បំពេញការងារអមជាមួយឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីនៃក្រសួងការបរទេស មានតួនាទីជាទីប្រឹក្សាផ្សេងទៀត។ នៅក្នុងកំឡុងពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃអាស៊ាននាឆ្នាំ២០១២ លោកបានបំពេញតួនាទីជាសមាជិកនៅក្នុងក្រុមការងារអាស៊ានលើបញ្ហាខ្លឹមសារ (A member of the ASEAN Task Force on Substantive Issues) កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា (ASEAN India Eminent Person Group Co-Chair) កិច្ចប្រជុំកំពូលកម្ពុជាស៊ីប៉ា ជា មួយក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G-20 (Cambodian Sherpa to G20) និងកិច្ចប្រជុំអ្នកតំណាងជាន់ខ្ពស់របស់ប្រទេសកម្ពុជាជាមួយក្រុមការងារអភិវឌ្ឈន៍នៃក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G-20 (High Level Cambodian Representative to G20 Development Working Group)។
• ពីឆ្នាំ២០១១ ដល់ ឆ្នាំ២០១៨ លោកក៏បានបំពេញតួនាទីជាប្រធាននៃវេទិកាកិច្ចពិភាក្សាគោលនយោបាយ៤៥នាទីក្នុងមួយសបា្តហ៍នៅក្នុងកម្មវិធី “Cambodian Global Dialogue” នៅទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEATV)។
• ពីខែតុលា ឆ្នាំ២០០៥ ដល់ខែកក្កដា ឆ្នាំ២០០៩ លោកក៏បានកាន់តួនាទីជាអភិបាលនៃអាគារពាណិជ្ជកម្មពិភពលោក (ITC) ដែលជាភ្នាក់ងារបច្ចេកទេសរួមរវាងអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ (UNCTAD) និងអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
• កាលពីឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៥ កន្លងទៅ លោកក៏បានបំពេញតួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម ដែលលោកបានធ្វើការពាក់ព័ន្ធនឹងបញ្ហាចោទចម្បងៗទាក់ទិនទៅនឹងគោលនយោបាយពាណិជ្ជកម្មនិងការអភិវឌ្ឍន៍ គម្រោងសមាហ័រណកម្មច្បាប់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដែលនៅពេលនោះលោកបានកាន់តួនាទីជាអ្នកដឹកនាំកិច្ចចរចារក្នុងការនាំកម្ពុជាឱ្យចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅឆ្នាំ ២០១៣។
• ចាប់ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ លោកគឺជាអ្នកជំនាញផ្នែកច្បាប់សម្រាប់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) អមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
• សញ្ញាប័ត្រ Juris Doctor (J.D.) ពីសាកលវិទ្យាល័យ Widener University School of Law នៃរដ្ឋ Delaware សហរដ្ឋអាមេរិក ឆ្នាំ១៩៩២;
• សញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Bond University School of Law នៃរដ្ឋ Queensland ប្រទេសអូស្ត្រាលី ឆ្នាំ២០០៩;
• សញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Université de Paris 2-Assas នៃទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២២;
• សញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Century នៃទីក្រុង Philadelphia សហរដ្ឋអាម៉េរិក ឆ្នាំ១៩៨៩។
• ភាសាអង់គ្លេស និង បារាំង (ស្ទាត់ជំនាញ)
• ភាសាអេស្ប៉ាញ (អាចប្រើប្រាស់បាន)
សកម្មភាពនេះ សឹងក្លាយជាទម្លាប់រៀងរាល់ថ្ងៃរបស់ឯកឧត្តមអគ្គលេខាធិការទៅហើយ ដែលបានចុះពិនិត្យអំពីសកម្មភាពការងាររបស់មន្ត្រី នៅតាមវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធរបស់រាជបណ្ឌិត្យសភាកម្ពុជា។ បើតាមប្រសាសន៍របស...
ថ្លែងនៅក្នុងកិច្ចប្រជុំមួយជាមួយនឹងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃវិទ្យាស្ថាននិងស្ថាប័នឧបសម្ព័ន្ធ នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទ...
នៅក្នុងឱកាសឡើងតំណែងថ្មីជានាយកមូលនិធិខុនរ៉ាដ អាដិនណូអ៊ែរ លោកបណ្ឌិត Daniel Schmueking បានអញ្ជើញជាភ្ញៀវកិត្តិយស ក្នុងជំនួបមួយជាមួយអគ្គនាយកវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ឯកឧត្តមបណ្ឌិត គិន ភា នៅឯសាល...
គោលនយោបាយ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ» របស់មហាយក្សចិន នៅតែជាគោលនយោបាយអទិភាពដែលមិនថាតែរដ្ឋាភិបាលចិន សូម្បីតែគ្រឺះស្ថានឧត្តមសិក្សា ក្រុមហ៊ុនវិនិយោគ ទាំងរដ្ឋ និងឯកជននានា តែងលើកយកគោលនយោបាយនេះ ជាអទិភាពក...