Royal Academy of Cambodia
តាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវបរទេស មានជនជាតិអាម៉េរិក អាហ្វ្រ៊ិក និងខ្មែរអាមេរិកាំង សរុបចំនួន១៥នាក់ បានមកទស្សនាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីទស្សនានិងស្វែងយល់ពីការអភិរក្សនៅក្នុងតំបន់នេះ។
ក្រុមការងារឧទ្យានក៏បានស្វាគមន៍ និងធ្វើបទបង្ហាញអំពីសកម្មភាពនានា ដែលបាននិងកំពុងអនុវត្តនាបច្ចុប្បន្ននិងទៅអនាគត។ ក្នុងនោះ លោក ឡង់ សុបិន្ត អភិបាលនៃគណៈអភិបាលស្រុកឆែប និងក្រុមភ្ញៀវក៏បានភ្លក្សរសជាតិទឹកដោះគោស្រស់ដែលជាផលិតផលរបស់ឧទ្យាន ទស្សនាព្រៃឈើ សត្វប្រើស កសិដ្ឋានចិញ្ចឹមគោទឹកដោះ ការចិញ្ចឹមគោសាច់ និងក្របីផងដែរ។
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...