ព័ត៌មាន

ភ្ញៀវបរទេស និងបងប្អូនខ្មែរ-អាម៉េរិកាំង បានមកទស្សនាស្វែងយល់នៅឧទ្យានតេជោសែនឫស្សីត្រឹប

2022-10-19 15:23:58 ថ្ងៃពុធ, 19 តុលា 2022, 03:23 PM
post_detail

តាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុក ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ មានភ្ញៀវបរទេស មានជនជាតិអាម៉េរិក អាហ្វ្រ៊ិក និងខ្មែរអាមេរិកាំង សរុបចំនួន១៥នាក់ បានមកទស្សនាឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីទស្សនានិងស្វែងយល់ពីការអភិរក្សនៅក្នុងតំបន់នេះ។

ក្រុមការងារឧទ្យានក៏បានស្វាគមន៍ និងធ្វើបទបង្ហាញអំពីសកម្មភាពនានា ដែលបាននិងកំពុងអនុវត្ត​នា​បច្ចុប្បន្ននិងទៅអនាគត។ ក្នុងនោះ លោក ឡង់ សុបិន្ត អភិបាលនៃគណៈអភិបាលស្រុកឆែប និងក្រុមភ្ញៀវក៏បានភ្លក្សរសជាតិទឹកដោះគោស្រស់ដែលជាផលិតផលរបស់ឧទ្យាន ទស្សនាព្រៃឈើ សត្វប្រើស កសិដ្ឋានចិញ្ចឹមគោទឹកដោះ ការចិញ្ចឹមគោសាច់ និងក្របីផងដែរ។


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស