ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ ហេតុផលសំខាន់ៗចំនួន៦ ដែលបង្កបរិយាកាសសមស្របសម្រាប់ជនជាតិចិនអាចមកបំពេញការងារនៅកម្ពុជាបាន

2022-10-19 14:08:52 ថ្ងៃពុធ, 19 តុលា 2022 ម៉ោង 09:08 PM
អ្នកមើល 4207
post_detail


(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២២-២០២៣ នាព្រឹកថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា ជនជាតិចិនមានភាពងាយស្រួលក្នុងការមកបំពេញការងារ ដោយសារតែទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ និងកត្តាមួយចំនួនផ្សេងទៀត ដែលទាញឱ្យប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន អាចរស់នៅចុះសម្រុងជាមួយគ្នា ហើយជនជាតិចិនអាចសម្របខ្លួនបានយ៉ាងងាយ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ក្រៅតែពីទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំនៃព្រះរាជា​ណា​ចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មានហេតុផលសំខាន់ៗចំនួន៦ទៀត ដែលបានបង្កបរិយាកាសងាយស្រួលសម្រាប់ជនជាតិចិន មកបំពេញការងារនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ 

១. ប្រជាជនកម្ពុជានិយាយភាសាចិន តែចិនមិននិយាយភាសាខ្មែរ 

២. នៅក្នុងប្រទេសកម្ពុជា មានម្ហូបអាហារចិនជាច្រើនមុខ 

៣. នៅកម្ពុជា គេគោរពឱ្យតម្លៃដល់ជនបរទេសជាខ្លាំង 

៤. ចិនបានកែប្រវត្តិសាស្ត្រកម្ពុជា គឺផ្លូវល្បឿនលឿនដែលកម្ពុជាពុំធ្លាប់មានពីមុនមក 

៥. ចិនបានធ្វើការវិនិយោគលើអគារធំៗជាច្រើនព្រោងព្រាតនៅក្នុងប្រទេសកម្ពុជា 

៦. លោក ស៊ី ជិនភីង ដែលស្ថិតនៅក្នុងតំណែងជាអនុប្រធានាធិបតីបានមកសម្ពោធអគារខុងជឺ ដោយវាគឺជាលើកទីមួយនៅក្នុងប្រវត្តិសាស្ត្រ ដែលជាការបង្ហាញពីមិត្តភាពកាន់តែរឹងមាំ និងជិតស្និទ្ធបន្ថែមទៀត នៅក្នុងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងបន្ថែមទៀតអំពីការទទួលយកនូវវប្បធម៌ចិននៅក្នុងសង្គមខ្មែរ ទាំងសម្រាប់អ្នកដែលមានសែស្រឡាយកាត់ចិន និងប្រជាជនទូទៅ ពិសេសអ្នកដែលរកស៊ីលក់ដូរនៅផ្សារនានានៅក្នុងប្រទេសកម្ពុជា ដោយមិនត្រឹមតែជាការប្រាព្ធពិធីតាមបែបប្រពៃណី ដូចជាចូលឆ្នាំចិន សែនក្បាលទឹក ឬពិធីផ្សេងៗទៀតនោះទេ ប៉ុន្តែសូម្បីតែសូរសៀងនិយាយរប​ស់ប្រជាជនខ្មែរដែលជាអ្នកលក់ដូរនៅតាមបណ្ដាផ្សារនានា ក៏មានទំនោរបែបចិនផងដែរ ដូចជារបៀបហៅគ្នាថា កុង ម៉ា ទ្រា ហ៊ា សោរជាដើម។ ទាំងនេះ ជាតឹកតាងមួយដែលអាចសបញ្ជាក់ឱ្យឃើញថា ប្រជាជនកម្ពុជា បានស្វាគមន៍ និងបានផ្ដល់ភាពងាយស្រួលសម្រាប់ការស្នាក់នៅ និងបំពេញការងាររបស់ជនជាតិចិននៅក្នុងប្រទេសរបស់ខ្លួន ដោយបានបង្កបរិយាកាសរស់នៅដែលងាយចុះសម្រុង និងងាយសម្របខ្លួនដល់ជនជាតិចិនដែលមកបំពេញការងារនៅប្រទេសកម្ពុជាផងដែរ៕

RAC Media


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស