Royal Academy of Cambodia
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨
(ភ្នំពេញ)៖ដើម្បីបង្ហាញនូវសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល និងប្រជាជនឥណ្ឌូនេស៊ី ក្នុងគ្រាលំបាកនេះ រាជដ្ឋា ភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានសម្រេចចូលរួមចំណែកនូវទឹកប្រាក់ចំនួន ២០០,០០០ដុល្លារអាម៉េរិក ជាជំនួនមនុស្សធម៌ សម្រាប់រំលែកទុក្ខ និងជួយដល់ជនរងគ្រោះដោយសារមហន្តរាយពីគ្រោះធម្មជាតិរញ្ជូយដី និងរលកស៊ូណាមិ ដ៏សោកនាដកម្មនេះ។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហការអន្តរជាតិកម្ពុជា ដែលក្រុមព័ត៌មានរបស់រាជបណ្ឌិត្យសភាកម្ពុជា( RAC Media) ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨នេះ។
សូមជម្រាបថា កាលពីថ្ងៃទីសុក្រ ទី២៨ ខែកញ្ញា កន្លងទៅ មានគ្រោះធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុង ប៉ាលូ និងដុងខាឡា ភាគកណ្តាលនៃខេត្តស៊ូឡាវ៉េស៊ីប្រទេសឥណ្ឌូនេស៊ីបណ្តាលឱ្យមនុស្សស្លាប់ប្រមាណ៨៣២នាក់ និងរបួស៥៤០នាក់។
បច្ចុប្បន្នចំនួនអ្នកស្លាប់ និងអ្នករបួសនៅតែបន្តកើនឡើងហើយព្រលានយន្តហោះទីក្រុងប៉ាលូពុំទាន់ដំណើរការបាននៅឡើយទេ រីឯហេដ្ឋារចនាសម្ព័ន្ធត្រូវបានខូចខាតយ៉ាងខ្លាំង៕
ប្រភព៖ នាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ
RAC Media | ហេង សុភី
នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៥:០០នាទី ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា តំណាងរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធ...
នាព្រឹកថ្ងៃពុធនេះ ទី១៥ ខែមិថុនា ឆ្នាំ២០២២ រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសទទួលបដិសណ្ឋារកិច្ចឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូត វិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ។ នៅក្នុងជំ...
លោកជំទាវកិត្តិនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ...