ព័ត៌មាន

ជំនួបរវាងក្រុមការងារសិក្សាស្រាវជ្រាវនៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា

2022-10-13 04:20:25 ថ្ងៃព្រហស្បតិ៍, 13 តុលា 2022 ម៉ោង 11:20 AM
អ្នកមើល 4898
post_detail

រាជបណ្ឌិត្យសភាកម្ពុជា៖ នាព្រឹកថ្ងៃពុធ ២ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងជាប្រធានគម្រោងសិក្សាស្រាវជ្រាវ ស្តីពី “ ការអនុវត្តបាយអូឆា បាយអូ-កំប៉ុស្ត ផលិតដោយបច្ចេកវិទ្យាក្នុងស្រុក និង កសិកម្មឆ្លាត លើដំណាំបន្លែនៅកម្ពុជា” បានដឹកនាំក្រុមការងារ ចូលជួប ឯកឧត្តមបណ្ឌិត​សភា​ចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណង រាយការណ៍អំពីលទ្ធផលនៃការសិក្សាស្រាវជ្រាវក្នុងរយៈពេល ៤០ ថ្ងៃ ក្នុងការអនុវត្ត ផលិតផលបាយអូឆាពីសំណល់អំពៅ ទៅលើដំណាំស្ពៃខៀវ និង ការអនុវត្តឧបករណ៍ IOT (Internet of Things) តាមរយៈការប្រើប្រាស់សិនស័រ (Sensors)ដើម្បីកំណត់ទៅលើបរិមាណទឹកក្នុងការស្រោចស្រព និងសិនស័រសំណើមដី ដោយធ្វើការអង្កេតទៅលើការរីកលូតលាស់នៃដំណាំខាត់ណាដើម ។ ការពិសោធន៍សិក្សាស្រាវជ្រាវនេះ គឺអនុវត្តនៅក្នុងកសិដ្ឋានផ្ទះសំណាញ់ ដែលមានទីតាំងស្ថិតនៅភូមិស្វាយឧត្តម សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគាំទ្រនិងបានឱ្យបន្តលើកិច្ចការស្រាវជ្រាវរបស់លោកបណ្ឌិត ម៉ម សារិត លើការកែច្នៃសំណល់ឱ្យក្លាយទៅជាបាយអូឆា និងជីកំប៉ុស្ត សហការ ជាមួយលោកបណ្ឌិត លឹម សេងឌី អំពីការផលិតឧបករណ៍កសិកម្មឆ្លាតនិងអនុវត្តលើដំណាំ រួមទាំងក្រុមការងារ រួមមានលោក អាត ធារ៉ា និង ក្រុមការងារក្លូនផ្កា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានផ្តល់ជាអនុសាសន៍គន្លឹះមួយចំនួន និងបានស្នើរឱ្យក្រុមការងារខិតខំសិក្សាស្រាវជ្រាវបន្តចាប់ពី ២ (ពីរ ) ទៅ ៣ (បី) ឆ្នាំតទៅទៀត ក្នុងនោះរួមមាន៖

១. ត្រូវសិក្សាលើតម្លៃនៃការចំណាយលើការផលិតផលបាយអូឆា និងជីកំប៉ុស្តពីសំណល់ ដោយប្រៀបធៀបជាមួយទិន្នផលដំណាំ (Crop Productivity) រួមទាំងតម្រូវការទីផ្សារ(Market Demand)។

២. ត្រូវសិក្សាពីគុណភាព និងតម្លៃនៃផលិតផលឧបករណ៍ កសិកម្មឆ្លាត ដូចជាសិនស័រ(Sensors)ដែលផលិតដោយក្រុមការងារកសិកម្មឆ្លាត (Smart Agriculture)។

៣. ត្រូវលើកគម្រោងសិក្សាស្រាវជ្រាវសម្រាប់ឆ្នាំបន្ត ដើម្បីអភិវឌ្ឍគម្រោងសិក្សាស្រាវជ្រាវឱ្យមានលក្ខណៈវិទ្យាសាស្រ្ត និងស៊ីជម្រៅបន្ថែមទៀត ទាំងបាយអូឆា ទាំងកសិកម្មឆ្លាត។ 

RAC Media

ប្រភព៖ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា


អត្ថបទទាក់ទង

ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស