ព័ត៌មាន

សិក្ខាសាលាអំពីការអភិវឌ្ឍទីលានចាក់សំណល់ និងការកែច្នៃសំណល់ទៅជាថាមពល

2022-10-02 07:24:04 ថ្ងៃអាទិត្យ, 02 តុលា 2022 ម៉ោង 02:24 PM
អ្នកមើល 4078
post_detail

បាត់ដំបង៖ កាលពីថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ​២០២២ លោកបណ្ឌិត ម៉ម សារិត អ្នកជំនាញវិស្វកម្មបរិស្ថាននិងសំណង់ស៊ីវិល នៃនាយកដ្ឋានបច្ចេកវិទ្យា វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា រាជបណ្ឌិត្យសភាកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ និងក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ (លោកបណ្ឌិត លឹម សេងឌី លោក អាត ធារ៉ា និង លោក ស្វាយ រីដា) ធ្វើសិក្ខាសាលានិងពិក្សាការងារលើគម្រោងរួមគ្នាជាមួយលោក លាង វាសនា អភិបាលរងក្រុង តំណាងលោកអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង រួមទាំងអង្គភាពពាក់ព័ន្ធរួមមាន មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរបរិស្ថាន អង្គការអភិវឌ្ឍស្ត្រី សាកលវិទ្យាល័យជាតិ និង សាលាក្រុងបាត់ដំបង។ គោលបំណងសិក្ខាសាលាគឺគំនិតផ្តួចផ្តើមបង្កើតនូវគម្រោងសិក្សាស្រាវជ្រាវ និងធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាដើម្បីអភិវឌ្ឍការសិក្សាស្រាវជ្រាវស្តីពី « ការអភិវឌ្ឍទីលានចាក់សំណល់ និង ការកែច្នៃសំណល់ទៅជាថាមពល» ។
នៅក្នុងកិច្ចពិភាក្សាសិក្ខាសាលាមានប្រធានបទសំខាន់ចំនួនបី៖
ប្រធានបទទី១៖ «គំនិតផ្តួចផ្តើមក្នុងការបង្កើត គម្រោងស្តីពី ការអភិវឌ្ឍទីលានចាក់សំណល់ និង ការកែច្នៃសំណល់ទៅជាថាមពល» ដោយលោកបណ្ឌិត ម៉ម សារិត
ប្រធានបទទី២៖ «ការគ្រប់គ្រងសំណល់រឹងនៅខេត្តបាត់ដំបង» ដោយ លោក ណយ ចេក អនុប្រធានការិយាល័យសាធារណៈក្រុងបាត់ដំបង។
ប្រធានបទទី៣៖ «ការអភិវឌ្ឍទីលានចាក់សំណល់ចាស់ និងថ្មីនៅខេត្តបាត់ដំបង»
ដោយលោក សុង ស៊ើង ប្រធានការិយាល័យ សាធារណៈការ និងដឹកជញ្ជូន អនាម័យបរិស្ថាន និងសណ្តាប់​ធ្នាប់​សាធារណៈ​ក្រុងបាត់ដំបង និងជាសមាជិក PIU។

នៅរសៀលថ្ងៃដ៏ដែលនោះក្រុមការងារ និងអ្នកជំនាញ ក៏បានបន្តចុះសិក្សាទីលានចាក់សំណល់ ថ្មីដែលស្ថិតនៅភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្ត បាត់ដំបង មានចំងាយ ២៦ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបង។

អង្គសិក្ខាសាលាក៏បានបង្ហាញពីការគាំទ្រ នូវគំនិតផ្តួចផ្តើម ពីលោកអភិបាលរងក្រុង លើគម្រោងលើកសិក្សាស្រាវ​ជ្រាវរួមគ្នាដើម្បីរកធាតុចូលតាមរយៈការអភិវឌ្ឍការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍប្រទេសជាតិ និងបានបង្ហាញពីលទ្ធផលមួយចំនួនបន្ថែមទៀត ដោយបានមើលឃើញទិដ្ឋភាពចំនួនសំណល់នាពេលបច្ចុប្បន្នមានសមត្ថភាពដែលអាចផលិតបានដូចជាផលិតផលធ្យូង៣៧% និងផលិតផលឧស្ម័ន (ហ្គាស់) ៤៥% និងចរន្តអគ្គីសនី ៣,៧០៣ គីឡូវ៉ាត់ម៉ោង (3.703 kWh) (IPCC Modell និង AMS-BG Methodology)។( ដោយផ្អែកលើទិន្នន័យ នៃការផលិតសំណល់ក្នុងខេត្តបាត់ដំបង ក្នុង១ថ្ងៃ ១៨០ ទៅ ២៤០ តោន/ថ្ងៃ) ។ ក្រៅពីនោះក៏បានបង្ហាញផងដែរនូវភាពខ្វះចន្លោះនៅទីលានថ្មី គឺការតម្លើងប្រព័ន្ធទុយោប្រមូលឧស្ម័ន ពីសំណល់ និងពីសារធាតុរាវនៅក្នុងទីលាន ដើម្បីផលិតជាឧស្ម័ន​ហ្គាស់ គឺមិនមានបង្ហាញនៅក្នុងផែនការមេ(Master plan)ទេ។​ កិច្ចការបន្តទៀតត្រូវសិក្សាស្រាវជ្រាវបញ្ជាក់ឡើងវិញចំនួន០២ដងទៀតទៅលើចំនួនសំណល់ និងប្រភពសំណល់ ដែលនឹងត្រូវគ្របើគ្រងនៅទីលានចាក់សំណល់ថ្មី ដោយប្រើប្រាស់វិធីសាស្រ្ត និង រូបមន្ត ក្នុងការគណនារកចំនួនសំណល់ពិតប្រាកដ។ ក្រៅពីនោះអាចនឹងត្រូវធ្វើអនុស្សរណៈ យោគយល់(MOU)ត្រឹមកម្រិតស្ថាប័នជំនាញ និងសាលាក្រុង/ខេត្តបាត់ដំបង និងស្ថាប័នពាក់ព័ន្ធ នៅក្នុងកាលៈទេសៈ​សមស្របណាមួយ។

RAC Media

ប្រភព៖ វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា។


អត្ថបទទាក់ទង

«ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំរុញក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាផលិតព័ត៌មានវិជ្ជាជីវៈ និងវិទ្យាសាស្ត្រឱ្យបានទូលំទូលាយ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ បានជំរុញលើកទឹកចិត្តក្រុមការងារព័ត៌មានរាជបណ្ឌិត្យសភាកម្ពុជាទាំងអស់ឱ្យបង្កើនការផលិតព័ត៌មានជាអត្ថបទ វីដេអូ បទសម្ភាសន៍ បទវិភាគ បទវិចារណកថាវិជ្ជាជីវៈ និងបែបវិទ...

2021-02-05 08:11:41   ថ្ងៃសុក្រ, 05 កុម្ភៈ 2021 ម៉ោង 03:11 PM
ពិធីសែនដកជើងធូប ដោយ បណ្ឌិត ចាន់ ប៊ុន្នី, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-04 09:05:17   ថ្ងៃព្រហស្បតិ៍, 04 កុម្ភៈ 2021 ម៉ោង 04:05 PM
«របត់នៃការអភិវឌ្ឍថ្មី ក្រោយសមាជលើកទី១៣ របស់វៀតណាម»

សមាជបក្សកុម្មុយនីស្តវៀតណាមលើកទី១៣ បានបិទបញ្ចប់នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២ មុនការគ្រោងទុកមួយថ្ងៃដោយសារស្ថានភាពនៃវីរុសកូវីដ-១៩ នៅក្នុងប្រទេសនេះមានភាពស្មុគស្មាញ។ទីភ្នាក់ងារសារព័ត៌មានវៀតណាម បានប្រកាសជាផ្...

2021-02-03 07:29:22   ថ្ងៃពុធ, 03 កុម្ភៈ 2021 ម៉ោង 02:29 PM
ផ្លូវដែកនៅក្នុងប្រទេសកម្ពុជា ដោយ​៖ ខុម មុនីបញ្ញា, វិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-02-01 03:02:05   ថ្ងៃចន្ទ, 01 កុម្ភៈ 2021 ម៉ោង 10:02 AM
«ឯកឧត្តមបណ្ឌិត គិន ភា៖ ការស្រាវជ្រាវគឺជាការស្វែងរកការពិតនិងដោះស្រាយបញ្ហាមូលដ្ឋាន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងកិច្ចពិភាក្សាតុមូលស្តីពីសារប្រយោជន៍នៃការស្រាវជ្រាវ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការស្រាវជ្រាវគ...

2021-01-30 09:16:52   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 04:16 PM
«តើកម្ពុជាគួរធ្វើយ៉ាងណាដើម្បីលើកស្ទួយការស្រាវជ្រាវ?»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អ្នកស្រាវជ្រាវជំនាញដែលមានបទពិសោធន៍ការងារយូរឆ្នាំក្នុងកិច្ចការងារស្រាវជ្រាវ និងកំពុងបំពេញការងារនៅក្នុងស្ថាប័នស្រាវជ្រាវល្បីៗសុទ្ធតែបានផ្តល់តម្លៃខ្ពស់ដល់ការសិក្សាស្រាវជ្រាវវិភាគ...

2021-01-30 07:58:39   ថ្ងៃសៅរ៍, 30 មករា 2021 ម៉ោង 02:58 PM

សេចក្តីប្រកាស