ព័ត៌មាន

ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជាបានទទួលស្វាគមន៍ គណៈអភិបាល ស្រុក- ខេត្ត (ថ្មី)នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប

2022-09-29 08:40:58 ថ្ងៃព្រហស្បតិ៍, 29 កញ្ញា 2022 ម៉ោង 03:40 PM
អ្នកមើល 4443
post_detail

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែនឫស្សីត្រឹប៖ ការអភិរក្ស និងអភិវឌ្ឍនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គឺជារឿងចាំបាច់បំផុតដែលថ្នាក់ដឹកនាំ រាជបណ្ឌិត្យសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំក្រុមការងាររបស់ឧទ្យានតែងយកចិត្តទុកដាក់គ្រប់ពេលវេលា ដោយមិនគិតពីភាពហត់នឿយទោះបីជានៅក្នុងឱកាស ឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុមការងារឧទ្យាននៅតែដើរល្បាតព្រៃក្នុងឧទ្យានទាំងយប់ទាំងថ្ងៃ។ ជាក់ស្តែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារអភិរក្សនៅឧទ្យារាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបបានទទួលស្វាគមន៍ ឯកឧត្ដម គីម រិទ្ធី អភិបាលថ្មីនៃគណៈអភិបាលខេត្តព្រះវិហារ និងអភិបាលថ្មីនៃគណៈអភិបាលស្រុកឆែប ដើម្បីបន្តពង្រឹងរៀបចំដំណើរការអភិរក្ស និងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹបនាពេលខាងមុខនេះ។

សូមបញ្ជាក់ថា៖ ក្រៅពីឱកាសនៃការទទួលស្វាគមន៍ដល់គណៈអភិបាលស្រុក ខេត្តថ្មី នៃខេត្តព្រះវិហារ ក្រុមការងារអភិរក្សឧទ្យានដែលបានដើរល្បាតព្រៃក៏នៅតែបន្តឃើញព្រៃឈើនៅតែបន្តរងការកាប់បំផ្លិចបំផ្លាញពីសំណាក់ជនខិលខូចដែលមានគ្រប់រូបភាពជាហូរហែរនៅក្នុងឱទ្យាន ហើយស្ថិតនៅក្នុងខណៈនោះក្រុមការងាររក៏បន្តស្ទាក់ចាប់បានអ្នកកាប់​ឈើ និងឈើមួយចំនួនដែលអ្នករកស៊ីកាប់យប់ដឹកថ្ងៃបម្រុងរៀបចំដឹកចេញពីឧ្យាន។ ឈើទាំងអស់ត្រូវបានប្រមូលយកមករក្សាទុកដើម្បីរងចាំការដោះស្រាយចំពោះមុខច្បាប់ផងដែរ។

RAC Media


អត្ថបទទាក់ទង

«ប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

កាលពីរសៀល ថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យ...

2019-06-20 13:57:12   ថ្ងៃព្រហស្បតិ៍, 20 មិថុនា 2019 ម៉ោង 08:57 PM
«អាថ៌កំបាំងនៃឡស្លដែកបុរាណជាង១០០០ឆ្នាំមុន ត្រូវបានលាតត្រដាងដល់អ្នកជំនាន់ក្រោយ»

នៅក្នុងទស្សនកិច្ចសិក្សារបស់ក្រុមនិស្សិត ក្រុមអ្នកជំនាញឧទ្យានជាតិ បានបង្ហាញពីប្រវត្តិសាវតាពីអតីតកាលនៃឧស្សា​​ហកម្មដែកនៅក្នុងប្រទេសកម្ពុជា និងអាស៊ីអាគ្នេយ៍ទាំងមូល ហើយជាពិសេស បានលើកបង្ហាញអំពីតំបន់បុរាណដ្ឋ...

2019-06-18 13:46:36   ថ្ងៃអង្គារ, 18 មិថុនា 2019 ម៉ោង 08:46 PM
«ការដាំកូនឈើនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ចាប់ផ្តើមទៀតហើយ» ដោយ៖ ស្រី សីហា

កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គឺជាការបរិច្ឆេទចាប់ផ្តើមនៃការដាំកូនឈើ នៅក្នុងរដូវកាលឆ្នាំនេះ ដែលអនុវត្តនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដោយមានការចូលរួមពីសាស្ត្រាចារ្យ និងនិស្សិតនៃសាកល...

2019-06-18 13:37:53   ថ្ងៃអង្គារ, 18 មិថុនា 2019 ម៉ោង 08:37 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជា

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ វគ្គទី៧ផ្អែកតាមបណ្ណសារស្តីអំពី«បុន្យ៍ឆ្លងវិមានដែរសាងក្នុងក្រុងក័ម្ពូជាធិប្តី, ជាទីរំឭកដល់អស់អ្នក ដែលទទួលអនិច្ចកម្ម ក្នុងចំបាំងធំ(ពីឆ្នាំ១៩១៤ដល់ឆ្ន...

2019-06-17 02:58:14   ថ្ងៃចន្ទ, 17 មិថុនា 2019 ម៉ោង 09:58 AM
«ប្រជុំ ពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា»

នៅរសៀល ថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានដឹកនាំប្រជុំដើម្បីពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទ គណ:កម្មការគីមីវិទ្យា និងរូបវិទ្យា ប...

2019-06-12 14:58:37   ថ្ងៃពុធ, 12 មិថុនា 2019 ម៉ោង 09:58 PM
«បច្ចេកសព្ទរបស់គណ:កម្មការអក្សរសិល្ប៍ ចំនួន១២ ត្រូវបានអនុម័ត...»

កាលពីថ្ងៃអង្គារទី១១ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរបានរៀបចំកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ប៊ី សុគង់ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ(ពេលព្រឹក) និងឯកឧត្តម បណ្ឌិត ជួរ គារី(រសៀ...

2019-06-12 04:17:37   ថ្ងៃពុធ, 12 មិថុនា 2019 ម៉ោង 11:17 AM

សេចក្តីប្រកាស