ព័ត៌មាន

ក្រុមហ៊ុន China Huaneng Group ផ្ដល់ថវិកាលើកទឹកចិត្តដល់និស្សិតថ្នាក់បរិញ្ញាបត្រភាសាចិននៅវិទ្យាស្ថានគរុកោសល្យភាសាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

2022-09-23 07:21:24 ថ្ងៃសុក្រ, 23 កញ្ញា 2022 ម៉ោង 02:21 PM
អ្នកមើល 312
post_detail

នាព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោកអគ្គនាយករងក្រុមហ៊ុន China Huaneng Group ។ ជាមួយគ្នានេះ ក្រុមហ៊ុន China Huaneng Group បានផ្ដល់ជូននូវថវិកាឧបត្ថម្ភដល់និស្សិតដែលរៀនពូកែចំនួន១០នាក់ ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រភាសាចិន នៅវិទ្យាស្ថានគរុកោសល្យភាសាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា។

សូមបញ្ជាក់ជូនថា វិទ្យាស្ថានគរុកោសល្យភាសាចិននៃរាជបណ្ឌិតសភាកម្ពុជា មានបើកថ្នាក់បង្រៀនថ្នាក់បរិញ្ញាបត្រភាសាចិន បង្រៀនដោយគ្រូជនជាតិចិន មានបទពិសោធន៍និងគរុកោសល្យក្នុងការបង្រៀនច្បាស់លាស់។ ក្រៅពីវិទ្យាស្ថានគរុកោសល្យភាសាចិន  រាជបណ្ឌិតសភាកម្ពុជា ក៏មានបើកថ្នាក់បង្រៀនភាសាចិនចំណេះដឹងទូទៅដល់សាធារណជន និងផ្ដល់កិច្ចសហប្រតិបត្តិការបង្រៀនភាសាចិន នៅតាមសាកលវិទ្យាល័យនិងស្ថាប័នជាដៃគូរបស់រាជបណ្ឌិត្យសភាកម្ពុជាផងដែរ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនងវិទ្យាស្ថានគររកោសល្យភាសាចិន និងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា ឬអាចស្រាវជ្រាវតាមរយៈផេក facebook នៃវិទ្យាស្ថានទាំងពីរខាងលើ។


អត្ថបទទាក់ទង

ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM
សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

  ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស