Royal Academy of Cambodia
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨
នៅថ្ងៃទី៣០ ខែកញ្ញា មេដឹកនាំបក្សនិងរដ្ឋរបស់ចិន បានប្រារព្ធពិធីខួបទី៦៩ឆ្នាំ ដែលមានភ្ញៀវចូលរួមប្រជុំ ១២០០នាក់ ក្នុងនោះមាន ព្រះបាទនរោត្តម សីហនុ បានយាងចូលរួមដែរ។
ចិនបានប្រកាសថា ចិននឹងបើកចំហរជាប្រទេសពហុភាគីនិយម និងសេដ្ឋកិច្ចបើកចំហរកម្រិតខ្ពស់។នេះជាយុទ្ធសាស្រ្តរបស់ចិនថ្មី ឆ្លើយតបនឹងការដាក់គំនៀបសេដ្ឋកិច្ច ដែលត្រូវបានចិនហៅថា«ឯកតោភាគីនិយម»។ការផ្លាស់ប្តូររបត់ថ្មីនេះ កើតចេញពីលោក ស៊ី ជិនភីង បានជួបជាមួយ លោក ពូទីន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ ដែលស្របពេលនឹងទិវាសន្តិភាពពិភពលោក។នេះជាការរិតចំណងទំនាក់ទំនងជាមួយបណ្តាប្រទេសទាំង ៦៨ នៃ បណ្តាញ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង វិថី ដែលចិនឈានទៅចាប់យកប្រទេសជាច្រើននៅអឺរ៉ុប។
ក្នុងពិធីរំលឹកខួននេះដែរ ចិនបានលើកអំពីការចែករំលែកនៃឱកាសនៃការអភិវឌ្ឍ និង កំណើន សេដ្ឋកិច្ចនៃបណ្តាប្រទេសជាដៃគូនានា។ចិនលើកទឹកចិត្តឱ្យមានគំនិតបង្កើតថ្មីរវាងសហគ្រិន និង វិទ្យសាស្រ្ត ព្រមទាំងការជំរុញកិច្ច សហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និង វិថី។
ចិនយល់ស្របក្នុងការធ្វើឱ្យមានសុខដុមរមនាក្នុងប្រទេស និងនៅក្រៅប្រទេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយថាមវន្ត និង ការកាត់បន្ថយហានិភ័យនៃការអភិវឌ្ឍ។ ចិនតម្រង់ទិសទៅរកការអភិវឌ្ឍប្រកបដោយសន្តិភាព និង ធ្វើការងារជាមួយសហគមន៍អន្តរជាតិ ព្រមទាំងការប្រសើរឡើងនៃអភិបាលកិច្ច សកលលោក។ នេះ ការត្រៀមខ្លួនរបស់ចិន ដើម្បីទប់នឹងការត្រួតត្រាពិភពលោករបស់សហរដ្ឋអាម៉េរិក តាមរយៈការប្រមូលផ្តុំកម្លាំងសាកលលោកនិងក្រុមប្រទេស Belt and Road ជាពិសេសការលើកទឹកចិត្តមេដឹកនៃបណ្តាប្រទេសជាង៥០ដែលបានចូលរួមកម្មវិធីរំលឹកខួបទិវាសន្តិភាពពភពលោកកាលពីថ្ងៃទី១៩ កញ្ញា ឆ្នាំ២០១៨។
វត្តមាននៃអង្គព្រះមហាក្សត្រកម្ពុជានៅក្នុងពិធីរំលឹកខួបទី ៦៩ឆ្នាំ នៃការបង្កើតសាធារណៈរដ្ឋប្រជាមានិតចិន គឺជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការផ្តល់កិត្តិយសនិងផ្តល់តម្លៃដល់កម្ពុជាដែលជាប្រទេសតូច និង ជាបងប្អូនល្អក្នុងការជួយគ្នាក្នុងគ្រាអាសន្ន ដូចជាក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងជាដើម។ការយាងព្រះមហាក្សត្រកម្ពុជា នេះ ក៏ជាការរឹតចំណងកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្មរវាងកម្ពុជា និងចិន កាន់តែរឹងមាំជាងនេះទៅទៀត ជាពិសេសលើការនាំចេញអង្ករទៅកាន់ប្រទេសចិននិងការបង្កើតម៉ូដែលពាណិជ្ជកម្មអនឡាញ ដែលរាជបណ្ឌិត្យសភាកម្ពុជាកំពុងតែសិក្សាលម្អិតនឹងលើកគម្រោងនេះឡើងសម្រាប់ជួយដល់កសិករក្នុងការកាត់បន្ថយឈ្នួញកណ្តាលនិងបង្កើនតម្លៃបន្ថែមដល់កសិករ។
អត្ថបទនិងបទវិភាគ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា
RAC Media | សឺន សំ
រូបថតដកស្រង់៖ ទំព័រហ្វេសបុក ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី
រាជរដ្ឋាភិបាលបានសម្រេចតែងតាំង ឯកឧត្តម Dmitry Tsvetkov ជាឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំប្រទេសកម្ពុជា ជាសមាជិកកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជាតាមរយៈអនុក្រឹត្យលេខ. ១៥១៨.អនក្រ.តត ចុះថ្ងៃទី ២៧ ខែធ្...
(ទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ)៖ ក្រោមការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តមបណ...
ជំនួបពិភាក្សារវាងថ្នាក់ដឹកនាំវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជានិងគណៈប្រតិភូមហាវិទ្យាល័យភូមិសាស្រ្តនិងវិទ្យាសាស្រ្តបរិស្ថាននៃសាកលវិទ្យាល័យធានជីង សាធារណរដ្...
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...