Royal Academy of Cambodia
រាជបណ្ឌិត្យសភាកម្ពុជា៖ បន្ទាប់ពីការរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានប្រកាសបិទបញ្ចប់ ដោយជោគជ័យ និងប្រកបដោយផ្លែផ្កានោះ ទង់ប្ដូរវេនអ្នករៀបចំសន្និសីទអន្តរជាតិ ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមតំណាងរាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ជូនបន្តទៅកាន់ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម សម្រាប់ការរៀបចំសន្និសីទអន្តរជាតិលើកទី១០ ជាបន្តនៅឆ្នាំ២០២៣ខាងមុខ។ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនេះគឺបានយោងទៅតាមគោលការណ៍ដែលបានឯកភាពគ្នាដោយការប្តូរវេនវិលជុំនៅរៀងរាល់មួយឆ្នាំម្តង ក្នុងការផ្លាស់ប្តូរ ពីកម្ពុជា វៀតណាម និងឡាវ។
សូមបញ្ជាក់ជូនថា សន្និសីទអន្តរជាតិប្រចាំឆ្នាំ ចាប់ផ្តើមរៀបចំជាលើកដំបូងនៅឆ្នាំ២០១២ ហើយភាគីខាងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះបានចំនួន០៣លើក រួចមកហើយ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៥ និងឆ្នាំ២០១៨៕
(ប្រធានាធិបតីអ៊ុយក្រែន៖ «មានតែយើងខ្លួនឯងប៉ុណ្ណោះ ដែលត្រូវការពារជាតិរបស់យើង។ តើមាននរណាដែលត្រៀមប្រយុទ្ធជាមួយយើង? ខ្ញុំមិនបានមើលឃើញនរណាម្នាក់នោះទេ»)មេរៀនពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជាមេរៀននៅកម្ពុជាឆ...
ការរីកចម្រើននៃបច្ចេកវិទ្យា តម្រូវឱ្យមនុស្សខិតខំស្វែងរក នូវចំណេះដឹងថ្មីៗ ដើម្បីគ្រប់គ្រងនិងប្រើប្រាស់នូវបច្ចេកវិទ្យាទាំង អស់នោះឱ្យបានប្រសើរឡើង។ ក្នុងនោះដែរ មុខជំនាញគណិតវិទ្យា ដើរតួនាទីយ៉ាងសំខាន់នៅក្នុង...