ព័ត៌មាន

បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាមត្រៀមខ្លួនដើម្បីបន្តរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី១០ សម្រាប់ឆ្នាំ២០២៣ នាពេលខាងមុខ

2022-09-20 16:10:51 ថ្ងៃអង្គារ, 20 កញ្ញា 2022 ម៉ោង 11:10 PM
អ្នកមើល 3076
post_detail

រាជបណ្ឌិត្យសភាកម្ពុជា៖ បន្ទាប់ពីការរៀបចំសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៩ ស្ដីពី «តួនាទីសហគ្រាសធុនតូច និងមធ្យមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច» នាល្ងាចថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅរាជបណ្ឌិត្យសភាកម្ពុជា ត្រូវបានប្រកាសបិទបញ្ចប់ ដោយជោគជ័យ និងប្រកបដោយផ្លែផ្កានោះ ទង់ប្ដូរវេនអ្នករៀបចំសន្និសីទអន្តរជាតិ ត្រូវបានឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងនាមតំណាងរាជបណ្ឌិត្យសភាកម្ពុជា ប្រគល់ជូនបន្តទៅកាន់ប្រធានបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គម​វៀតណាម សម្រាប់ការរៀបចំសន្និសីទអន្តរជាតិលើកទី១០ ជាបន្តនៅឆ្នាំ២០២៣ខាងមុខ។ ការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះនេះគឺបានយោងទៅតាមគោលការណ៍ដែលបានឯកភាពគ្នាដោយការប្តូរវេនវិលជុំនៅរៀងរាល់មួយឆ្នាំម្តង ក្នុងការផ្លាស់ប្តូរ ពីកម្ពុជា វៀតណាម និងឡាវ។

សូមបញ្ជាក់ជូនថា សន្និសីទអន្តរជាតិប្រចាំឆ្នាំ ចាប់ផ្តើមរៀបចំជាលើកដំបូងនៅឆ្នាំ២០១២ ហើយភាគីខាងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមវៀតណាម ក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះបានចំនួន០៣លើក រួចមកហើយ គឺនៅឆ្នាំ២០១២ ឆ្នាំ២០១៥ និងឆ្នាំ២០១៨៕


អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:22 PM

សេចក្តីប្រកាស