Royal Academy of Cambodia
ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រតិភូ ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដឹកនាំដោយ លោកបណ្ឌិត Cho Byung Duk អគ្គនាយក NRC និងសហការី បានអញ្ជើញមកទស្សនកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា (RAC) និងចូលរួមកម្មវិធីប្រជុំពិភាក្សាលើគម្រោងស្រាវជ្រាវពង្រឹងសមត្ថភាពស្រាវជ្រាវ រវាងស្ថាប័ន NRC និង RAC។
នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជំនួបជាមួយលោកបណ្ឌិត Cho Byung Duk និងសហការី នារសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ នៅក្នុងជំនួបបឋមនេះ ភាគីទាំងពីរ បានពិភាក្សានិងឯកភាពគ្នាបានផ្ដោតលើបញ្ហាសំខាន់ៗ ដូចជា ការបង្កើតគណៈកម្មការប្រតិបត្តិ រវាងស្ថាប័នទាំងពីរ, ការពង្រឹងសមត្ថភាពតាមរយៈការសិក្សាបន្ត និងចូលរួមការបណ្តុះបណ្តាល, ការស្រាវជ្រាវរួមគ្នា តាមរយៈការបង្កើតក្រុមស្រាវជ្រាវ និងអនុវត្តគម្រោង, ការចែករំលែកចំណេះដឹងតាមរយៈរបាយការណ៍ស្រាវជ្រាវគោលនយោបាយ, ក៏ដូចជាការបង្កើតកម្មវិធីសិក្ខាសាលាអន្តរជាតិ និងការសិក្សាពីតម្រូវការគម្រោងស្រាវជ្រាវលើប្រធានបទសំខាន់ៗ។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) បានចាប់ផ្ដើមចុះអនុស្សរណៈយោគយោល់គ្នាជាផ្លូវការ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩៕
អតីតប្រធានាធីបតីអាម៉េរិកទី៤៤ លោក បារ៉ាក់ អូបាម៉ា កាលពីថ្ងៃអង្គារ ទី៨ ខែឧសភា ឆ្នាំ២០១៨ បានចេញមុខរិះគន់ខ្លាំងៗទៅលើការសម្រេចចិត្តរបស់ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ ក្នុងការដក...
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័កក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅវេលាម៉ោង៩:៣០នាទីព្រឹកនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី ប្រចាំការ រដ្ឋមន...