Royal Academy of Cambodia
សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» រៀបចំសម្រាប់សិស្ស និស្សិត លោកគ្រូ អ្នកគ្រូ អ្នកសិក្សា និង អ្នកស្រាវជ្រាវលើវិស័យគណិតវិទ្យា។ សៀវភៅនេះ ជាផ្នែកមួយនៃពីជគណិត ដែលផ្តល់ឱ្យនិស្សិតត្រូវ សិក្សាទទួលបានចំណេះដឹងខាងទ្រឹស្តី និង ការអនុវត្តដែលជាមូលដ្ឋាននៃការវិភាគតាមបែបតក្កវិទ្យា និង ភាព សមហេតុផល ដោយសមស្របតាមកម្មវិធីក្នុងស្រុកនឹងស៊ីសង្វាក់ជាមួយកម្មវិធីសិក្សាក្នុងប្រទេសជឿនលឿន មួយចំនួន។
យើងខ្ញុំសង្ឃឹមថា ក្រោយពីការសិក្សារៀនសូត្រ និង វិភាគដោយយកចិត្តទុកដាក់នោះ និស្សិតពិតជា ទទួលបានចំណេះដឹងគណិតវិទ្យាផ្នែកតក្កវិទ្យានិងការអនុវត្តបានយ៉ាងទូលំទូលាយសមប្រកបតាមលក្ខណ: វិទ្យាសាស្រ្ត។
សិស្ស និស្សិត និង អ្នកសិក្សាស្រាវជ្រាវគណិតវិទ្យា ដែលអានសៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» នឹង៖
- មានការយល់ដឹងច្បាស់គោលការណ៍ក្នុងគណិតវិទ្យាមាន៖ ប្រធានបទ ភាសាប្រើ និយមន័យ និមិត្តសញ្ញា ការគណនា ការស្រាយបញ្ជាក់ ទ្រឹស្តីបទ រូបមន្ត លក្ខណៈ លទ្ធផលស្តង់ដា វិធីសាស្រ្តដោះស្រាយ គុណភាពនិងប្រសិទ្ធភាពក្នុងគណិតវិទ្យា។
- ពង្រីង និង ពង្រឹកបន្ថែមសមត្ថភាពបង្រៀន និង រៀនសិក្សាស្រាវជ្រាវ មានក្បួនខ្នាតដោះស្រាយ លំហាត់បានត្រឹមត្រូវ ព្រមទាំងអភិវឌ្ឍបំណិនការគិតរបស់និស្សិតបានសមហេតុផល ដោយមានអំណះ អំណាងតាមនិយមន័យ ទ្រឹស្តីបទ រូបមន្ត លក្ខណ: លំហាត់អនុវត្តនិងលំហាត់កិច្ចការស្រាវជ្រាវ (ប្រតិបត្តិ) ។
- មានសមត្ថភាពខ្ពស់លើកម្រិតជំនាញវិជ្ជាជីវ: សម្រាប់សិក្សាស្រាវជ្រាវបន្តតាមបែបវិទ្យាសាស្ត្រនាយុគសម័យបច្ចេកវិទ្យា ដោយពង្រីកបន្ថែមតាមរយ:ការសិក្សាស្រាវជ្រាវ។
- ធ្វើទំនាក់ទំនងអន្តរកម្មវិធីសិក្សាពីគណិតវិទ្យាជាមួយមុខវិជ្ជាវិទ្យាសាស្ត្រដូចជា មុខវិជ្ជារូបវិទ្យា វិទ្យាសាស្រ្តកុំព្យូទ័រ និង បច្ចេកវិទ្យានានា ។
- ជាធនធានមនុស្សពេញលេញ មានចំណេះដឹង ចំណេះធ្វើ បំណិនប្រសប់លើមុខជំនាញ ហើយយកជំនាញទាំងនេះទៅអប់រំបង្រៀនមនុស្សជំនាន់ក្រោយ ឱ្យពួកគេយកចំណេះដឹងយកទៅអនុវត្តក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សដូចជា ការគិតតាមបែបតក្កៈ ការប្រើប្រាស់តក្កវិទ្យាក្នុងផ្នែកព័ត៌មានវិទ្យា ...។
សៀវភៅ «តក្កវិទ្យាជាមួយការអនុវត្ត» នេះ មាន ៤ ជំពូក។ ជំពូកទី១សិក្សាអំពី តក្កវិទ្យា ជំពូកទី២ សិក្សាអំពីការប្រើប្រាស់តក្កវិទ្យាក្នុងការសម្រាយបំភ្លឺ ជំពូកទី៣សិក្សាអំពីការប្រើប្រាស់តក្កវិទ្យាក្នុង ទ្រឹស្ដីសំណុំ និង ជំពូកទី៤សិក្សាអំពីការប្រើប្រាស់តក្កវិទ្យាក្នុងសៀគ្វីតក្កៈឌីជីថល ។
ក្នុងជំពូកនីមួយៗនៃសៀវភៅនេះ មានមេរៀនខ្លះជាការសង្ខេប រំឭកឡើងវិញនូវចំណះដឹងមួយចំនួន ដែលនិស្សិតបានសិក្សារួចនៅថ្នាក់ក្រោម មេរៀនខ្លះទៀតមានការបង្ហាញនិយមន័យ ការស្រាយបញ្ជាក់ ទ្រឹស្តីបទ រូបមន្ត លក្ខណៈ និង ផ្តល់នូវវិធីសាស្ត្រដោះស្រាយ មានសិក្សាជាឧទាហរណ៍មួយចំនួនដោយ មានភ្ជាប់នឹងចម្លើយ លំហាត់ប្រតិបត្តិ ហើយចុងបញ្ចប់ជំពូកបីក្នុងចំណោមជំពូកទាំងបួនមានលំហាត់ និង ដំណោះស្រាយ សម្រាប់ឱ្យសិស្ស និង និស្សិតអាននិងរៀនហ្វឹកហាត់ដោះស្រាយតាម។
ដូច្នេះសៀវភៅនេះ នឹងជាជំនួយដល់សិស្ស និង និស្សិត ដែលកំពុងសិក្សានៅ វិទ្យាល័យ វិទ្យាស្ថាន សាកលវិទ្យាល័យនានា ក៏ដូចជាលោកគ្រូ និង អ្នកគ្រូ ដែលកំពុងបង្រៀនមុខវិជ្ជាគណិតវិទ្យា នៅក្នុងប្រទេស ផងដែរ ដើម្បីឆ្លើយតបនឹងបរិការណ៍អប់រំសវត្សរ៍ទី២១។
ចូលអានបន្ថែម៖ http://www.rac.gov.kh/royal-academy/research/attachments/original/169.pdf?1655866793
អ្នកនិពន្ធ៖ យឹម អាយុវឌ្ឍនៈវិជ្ជា
ថ្លៃងនៅក្នុងបទបង្ហានៅ ថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ ដែលជា ថ្ងៃទី២នៃកម្មិវិធីសិក្ខាសាលាអន្ដរជាតិ ស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» លោក...
បច្ចេកសព្ទចំនួន ២៥ ត្រូវបានអនុម័ត នៅសប្តាហ៍ទី២ ក្នុងខែមីនា ឆ្នាំ២០១៩នេះ ក្នុងនោះមាន៖- បច្ចេកសព្ទគណៈ កម្មការអក្សរសិល្ប៍ ចំនួន០៣ បានអនុម័ត កាលពីថ្ងៃអង្គារ ៧កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដោ...
សិក្ខាសាលាអន្តរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ - Training Workshop on Low Carbon Development Opportunities created by Forestry Carbon Projec...
ព្រឹកថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ នៅសាលនាង នួន អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.) ក្រោមអធិបតីភាពរបស់ ឯកឧត្តមប...
នៅវេលាព្រឹកថ្ងៃទី១៥ ខែមីនា នេះ ស្ថាប័នស្រាវជ្រាវធំទាំងពីររបស់កម្ពុជា-កូរ៉េ គឺ ក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) និង រាជបណ្ឌិត្យសភាកម្ពុជា (RAC) នឹងចុះអនុស...
កាលពីព្រឹកថ្ងៃទី១៤ ខែមីនា នេះ ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា (RAC) បានទទួលជំនួបប្រជុំចង្អៀតមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាជាតិស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម (NRC) នៃសា...