Royal Academy of Cambodia
នាថ្ងៃពុធ ទី ១១ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងមន្រ្តីជំនាញអប់រំ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោក លី សុជាតិ អ្នករៀបរៀបចងក្រងសៀវភៅ 24-Hour English Pronunciation 101 ។ ក្នុងជំនួបនេះ លោកលី សុជាតិ បានណែនាំបង្ហាញពីគោលបំណងនៃការរៀបរៀងសៀវភៅនេះ និងចំណុចសំខាន់ៗ ដែលជាចំណែកនៃការជួយសម្រួលដល់អ្នកសិក្សាភាសាអង់គ្លេស និងអាចបញ្ចេញសម្លេងឱ្យបានត្រឹមត្រូវដូចជនជាតិអាម៉េរិក។ លោកលី សុជាតិ ក៏បានជូនសៀវភៅ 24-Hour English Pronunciation 101 មួយចំនួនសម្រាប់ប្រើប្រាស់ជាឯកសារបង្រៀន និងរៀនក្នុងរាជបណ្ឌិត្យសភាកម្ពុជា។ ក្រោយជំនួប និងការបង្ហាញសៀវភៅ ឯកឧត្តមអគ្គលេខាធិការ បានបង្ហាញទីតាំងមួយចំនួននៃអគារខេមរវិទូ។
សូមបញ្ជាក់ថា លោកលី សុជាតិ គឺជាអនិកជនខ្មែរ ដែលបានទៅរស់នៅសហរដ្ឋអាម៉េរិកជាង ៤០ឆ្នាំមកហើយ។ លោកបានព្យាយាមសិក្សាពីការបញ្ចេញសម្លេងភាសាអង់គ្លេសតាមសំនៀងជនជាតិអាមេរិក និងរៀបរៀងចងក្រងសៀវភៅ 24-Hour English Pronunciation 101 នេះឡើង ជាជំនួយដល់អ្នកសិក្សាភាសាអង់គ្លេសទូទៅ។
អត្ថបទ : អ៊ុន សុភ័ក្ត្រ
នៅក្នុងអត្ថបទភាគទី៥នេះ យើងនឹងបង្ហាញអំពីពិធីសម្ពោធវិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១ ដែលបានប្រព្រឹត្តទៅនៅក្រុងភ្នំពេញ រយៈពេល៣ថ្ងៃ គឺពីថ្ងៃសុក្រទី២៧ ខែកុម្ភៈ ដល់ថ្ងៃអាទិត្យទី១ ខែមីនា ឆ្នាំ១៩២៥...
នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយលោកបណ្ឌិត Rafal Smoczynski ដែលជាអ្នកស្រាវជ្រាវនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រប៉ូឡូញ ដើម្បីពិភាក្ស...
កញ្ញា Sutida Rumphoei ជាវាគ្មិនមួយរូបដែលបានអញ្ជើញមកពីប្រទេសថៃ បានធ្វើបទបង្ហាញពីការអភិរក្សព្រៃកោងកាងសម្រាប់ការទូទាត់កាបូនពីរោងចក្រថាមពល។ កញ្ញាបានចាប់ផ្តើមដោយបង្ហាញពីការជ្រើសរើសប្រធានបទនេះដោយសារតំបន់គា...
សិក្ខាសាលាអន្ដរជាតិមួយស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្រោងកាបូនព្រៃឈើ» ដែលបានរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃ អាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០១៩ នោះ លោក បណ្ឌិត Tak...