Royal Academy of Cambodia
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជា ជេដ្ឋ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យក្រុមការងារលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ តាមការចាត់តាំងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ចូលជួបសម្ដែងការគួរសម និងរៀបចំធ្វើគុណកថា សម្រាប់គោរមវន្តកិតិ្តយសនៃរាជបណ្ឌិត្យសភាកម្ពុជា។
សូមជម្រាបជូនថា ឯកឧត្ដម ជា ជេដ្ឋ ប្រធានគណៈកម្មការទី៧ នៃព្រឺទ្ធសភា បានទទួលការប្រោសប្រទាន តាមសំណើរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្ដល់នូវគោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិសេដ្ឋាបណ្ឌិត» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣២២/២៨៤ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។
កម្ពុជាបានដើរតួនាទីជាផ្លូវការក្នុងការដឹកនាំអាស៊ានសម្រាប់ឆ្នាំ២០២២នេះ និងជាលើកទីបីផងដែរសម្រាប់ប្រធានប្តូរវេនរបស់កម្ពុជា ចាប់តាំងពីបានចូលជាសមាជិកអាស៊ាននាឆ្នាំ១៩៩៩។ ឆ្នាំ២០២២នៃប្រធានអាស៊ានរបស់កម្ពុជា...