ព័ត៌មាន

«កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតក្នុងប្រទេសតួកគីនិងប៊ុលហ្គារី»

2018-10-02 03:58:29 ថ្ងៃអង្គារ, 02 តុលា 2018, 03:58 AM
post_detail

ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨

បើយោងតាមការផ្សាយព័ត៌មានរបស់ ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ គឺកម្ពុជាគ្រោងនឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួននៅក្នុងប្រទេសចំនួន២ទៀតនៅឆ្នាំ ២០១៩ខាងមុខគឺនៅសាធារណរដ្ឋតួកគី និងនៅប្រទេសប៊ុលហ្គារី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងនោះ។

បើយោងតាមព័ត៌មានវាយោចេញផ្សាយនៅថ្ងៃទី១ ខែ តុលា ឆ្នាំ២០១៨ គឺការគ្រោងបើកទូតនៅប្រទេសប៊ុលហ្គារី ត្រូវបានលោកនាយករដ្ឋមន្ត្រីហ៊ុន សែនលើកឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកប៊ួយកូ បូរីសូវ (BoykoBorissov) នាយករដ្ឋមន្ត្រីប៊ុលហ្គារីកាលពីថ្ងៃទី២៨ ខែកញ្ញាក្នុងឱកាសដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៣នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាម៉េរិកហើយប្រមុខ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបន្តពង្រឹង ពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំទ្វេឡើងថែមទៀតទាំងក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលចេញផ្សាយនៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ព្រះរាជាណាចក្រកម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគី ក្នុងឆ្នាំ២០១៩។នៅក្នុងសេចក្តីប្រកាសព័ត៌មានក៏បានឱ្យដឹងបន្ថែមថាប្រមុខការទូតកម្ពុជានឹងពិភាក្សាអំពីកិច្ចការសហការគ្នារវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនាក់អន្តរជាតិ និងសាលាការទូតរបស់តួកគីផងដែរ៕

ដកស្រង់៖ សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ  ភ្នំពេញប៉ុស្តិ៍និង វាយោ

RAC Media | ផាញ់ សារឿន



អត្ថបទទាក់ទង

សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៧និងទិសដៅឆ្នាំ២០១៨

សន្និបាតនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងាររបស់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងរយៈពេលពេញមួយឆ្នាំ២០១៧មកនេះ និងលើកទិសដៅឆ្នាំ២០១៨។ ជាការណ៍ពិតណាស់, មួយឆ្នាំកន្លងទៅនេះ មានការងារជាច្រើ...

2018-03-14 06:22:32   Wed, 14,03,2018, 06:22 AM

សេចក្តីប្រកាស