Royal Academy of Cambodia
ថ្ងៃអង្គារ ទី២ ខែតុលា ឆ្នាំ២០១៨
(សៀមរាប)៖ នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះកម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្ កាលពីឆ្នាំ២០១៧។នេះតាមរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរដែលRAC Media ទើបទទួលបាននៅព្រឹកថ្ងៃទី០១ ខែតុលានេះ។
របាយការណ៍បញ្ជាក់ថានៅរយៈពេល៩ខែចាប់ពីខែមករា ដល់ កញ្ញា ឆ្នាំ២០១៨ ភ្ញៀវទេសចរបរទេសចំនួន ១៩០១៥៦៩នាក់បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង៨.៤៧ភាគរយ។ក្នុងចំនួនចំណូលដែលទទួលបានជាង៨៥លានដុល្លារនេះ រាជរដ្ឋាភិបាលកម្ពុជាបានដកចំនួន៣,៨០៣,១៣៨ដុល្លារឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យនិងព្យាបាលកុមារកម្ពុជា។
សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរត្រូវបានបែងចែកជា៣ប្រភេទ៖
*ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។
*ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ។
*ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕
ប្រភព៖គ្រឹះស្ថានអង្គរ
RAC Media | ហេង សុភី